Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់ដោត​ទៀតហើយ! ពាក្យ​ថា «កាត់​ឆុង កាត់​គ្រោះ» គឺ​មក​ពី​មាត់​គ្រូ​បោក​ជា​អ្នក​ថា ចង់​កាត់​គ្រោះ គឺ​មានតែ…

ជឿជាក់ថា ប្រិយមិត្តជាច្រើន ជាអ្នកប្រើប្រាស់បណ្តាញសង្គម បានឃើញរួចហើយ ពីគ្រូបារមី Online ថ្មីមួយកំពុងផ្ទុះល្បី ដែលមានហ្វេសប៊ុកផេកឈ្មោះថា «ព្រះគណេស ព្រទានពរ» គឺស្របពេលឆ្នាំថ្មីឈានមកដល់ តែងបានបង្ហាញពីវិធីធ្វើឲ្យចំរុងចំរើន មានលាភមានជ័យ តែឆ្លៀតឱកាសប្រម៉ូតលក់របស់កាត់ឆុង កាត់គ្រោះ និងទៀនលើករាស្រី ជាដើម រហូតដល់ថ្នាក់អះអាងថា ក្នុង១ថ្ងៃលក់ចេញរាប់រយឈុតឯណោះ និងសូម្បីរកពេលឆ្លើយតបឆាតអតិថិជនពុំបានផង។

តែទន្ធឹមនឹងឃើញគ្រូហាក់ខ្លាំងពូកែរឿងកាត់ឆុងកាត់គ្រោះកាត់បែបនេះ ខណៈមានអ្នកសួរថា ឆ្នាំរកាឆុងដែរឬអត់? ព្រះគ្រូ ភិក្ខុអ៊ុងមុន្នី ដែលជាព្រះសង្ឃមួយអង្គ តែងចេញមុខប្រតិកម្ម ទៅគ្រូបារមីសម័យ Online មួយចំនួន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងសូមប្រាប់ទៅនារីម្នាក់នោះថា គ្មានឆ្នាំថ្មី ឬថោះឆ្នាំរកាណាឆុងនោះទេ គឺមានតែគ្រូបោកដើម្បីលុយជាអ្នកបង្កើតពាក្យហ្នឹងប៉ុណ្ណោះ ដែលថាឆុង ធ្វើឲ្យយើងភ័យរត់ទៅរកគេ ដើម្បីទិញកាត់ឆុង កាត់គ្រោះ តែតាមពិតវាគ្មានគ្រោះ ឆុង ខ្មោចយស្អីនោះទេ។

ជាមួយគ្នានេះ ព្រះគ្រូ ភិក្ខុអ៊ុងមុន្នី ក៏បានផ្តាំទៅបងប្អូនញាតិញោមថា ដើម្បីកាត់គ្រោះ គឺមានតែខ្លួនយើងម្នាក់ៗ ខិតខំសាងប្រព្រឹត្តតែអំពើល្អ ខិតខំព្យាយាមធ្វើការងារកស៊ី ប្រកបដោយអំពើសុចរិតទៀងត្រង់ ដោយយកចំណេះដឹង និងប្រើបញ្ញាខួរក្បាលមកស្រាយបែងចែកក្នុងការរកស៊ី នោះនឹងជោគជ័យហើយ។

ក្រោយពីបានឃើញព្រះអង្គ លើកយកមកពន្យល់បែបនេះ ឃើញថាមានអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការអរគុណជាខ្លាំង ក្នុងនោះអ្នកខ្លះបានខមិនប្រាប់ថា បានធូរក្នុងចិត្តច្រើន ព្រោះគ្រូបានទាយថា ខ្លួនឆ្នាំរកាឆុងខ្លាំង ចង់រកស៊ីលក់ដូរ តែមិនហ៊ាន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@dyjbatspa0gj Replying to @A Roth ♬ original sound – ភិក្ខុអ៊ុងមុន្នី
×