តាម Daily Maily ក្រុមក្មេងៗបានស្រែកសន្ធាប់យ៉ាងតក់ស្លុតព្រោះពេលឃើញខ្លាឃ្មុំដ៏ធំ បានងាកមកវាយប្រហារលើអ្នកហ្វឹកហ្វឺន ។ វាហាក់ដូចជាផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយពេលវាយដោយរំពាត់ ។ ខ្លាឃ្មុំបានស្ទុះទៅវាយផ្តួលបុរសជាគ្រូនោះ ហើយបន្តការវាយប្រហារលើជនរងគ្រោះ ។ អ្នកទស្សនាបានស្លន់ស្លោររត់ជាន់គ្នា ព្រោះតែរវាងឆាកសម្តែង និងកន្លែងអង្គុយទស្សនារបស់ទស្សនិកជនពុំមានរនាំងបាំងឡើយ ។
ស្ត្រីពីរផ្សេងទៀតបានមកញីលើខ្លាឃ្មុំនេះ រួចអូសវាយកទៅ ។ ចំណែកគ្រូបង្វឹករូបនោះក៏ក្រោកឈរឡើង ហើយហាក់ដូចជាពុំមានរបួសធ្ងន់ធ្ងរពេកទេ ។
ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា ខ្លាឃ្មុំហាក់ដូចជាមិនសប្បាយចិត្ត ហើយវាស្វែងរកវិធីគេចចេញពីឆាកសម្តែង ខណៈពេលដែលអ្នកបង្វឹកបានប្រើរំពាត់វាយបង្ខំឲ្យវាសម្តែងទើបធ្វើឲ្យវាមានរឿងបែបនេះ ពួកគេនិយាយថា ឥឡូវគ្មានអ្នកណាហ៊ានទៅទស្សនាក្រុងសៀកនេះទៀតទេ ព្រោះកន្លែងទស្សនាពុំមានរបាំងការពារសុវត្ថិភាពបានឡើយ ៕ ចន្ទ្រា