Monday, May 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការរិះគន់​ខ្លាំ​ង បន្ទាប់​ចេ​តីយ៍​អាយុកាល​ជិត ២០០ឆ្នាំ ក្នុង​វត្ត​បុ​ទុម​វត្តី រង​ការ​វាយកម្ទេ​ច ខណៈ​សម្តេច​សង្ឃ​បកស្រាយ​ថា «ជាង​វាយ​ច្រឡំ»

មហាជនអ្នកលេងបណ្តាញសង្គម ពិតជាមានការមិនពេញចិត្ត និងផ្ទុះការរិះគន់មិនសំចៃមាត់ បន្ទាប់ពីបានឃើញចេតិយបុរាណមួយកន្លែង នៅក្នុងវត្តបទុមវតី មានរចនាដោយកញ្ចក់ចានសេរ៉ាមិច ជាសិល្បៈដ៏កម្រ អាយុកាលជិត ២០០ ឆ្នាំ ត្រូវបានវាយកម្ទេចចោលកាលពីពេលថ្មីៗនេះ បណ្តាលឲ្យខូចទ្រង់ទ្រាយយ៉ាងដំណំ ដោយផ្នែកក្បាច់ផ្កាច័ន្ទមួយចំនួនធំ បានរលេះធ្លាក់ ខណៈផ្នែកនៃកំពូលចេតីយ៍ត្រូវបានវាយបាក់ទៅហើយ និងផ្នែកមួយចំនួនទៀត ក៏ឃើញមានស្នាមវាយបំបែកថ្មីៗផងដែរ។

តែយ៉ាងណាមិញ បន្ទាប់ពីមហាជនផ្ទុះការរិះគន់ព្រោងព្រាត ក៏ស្រាប់ខាងសម្ដេចសង្ឃ នន្ទ ង៉ែត បានបកស្រាយថា «ជាងវាយច្រឡំ» ដោយព្រះអង្កបានមានព្រះបន្ទូលបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ អាត្មាឱ្យរៀបចំចាក់ឥដ្ឋការ៉ូជុំវិញហ្នឹង តែគ្នាក្ដាប់ព័ត៌មានមិនបានច្បាស់ ច្រឡំវាយកំទេចចេតិយ៍បុរាណហ្នឹងទៅ ហើយមួយទៀតច្រឡំប្រមូលរបស់របរបុរាណក្នុងចេតិយ៍ទុកច្រឡំកន្លែងដែរ ដាក់កន្លែងចាស់មិនទុកចិត្តទេ ព្រោះបែកបាក់មួយអន្លើចង់អស់ហើយណាញោម …។​ ព្រះតេជព្រះគុណ មានសង្ឃដីកាបែបបាលីផង សំស្រ្កឹតផងន័យជ្រៅៗសេចក្ដីពេក ទើបគ្នាអ្នកក្រោមឱវាទស្តាប់ច្រឡំ ណាមួយយល់ដឹងស្ទើរៗផង។

ទោះជាយ៉ាងណា មហាជនហាក់មិនអាចទទួលយកបាន ចំពោះការបកស្រាយរបស់សម្តេចសង្ឃ នន្ទ ង៉ែត សោះឡើយ ដោយបានសម្តែងការហួសចិត្តថា នេះគ្រាន់តែជាលេសដោះសារប៉ុណ្ណោះ សូម្បីសម្ដេចសង្ឃក៏ចេះកុហកដែរ ចេះតែហាមាត់បកស្រាយទៅរួច។ ក្នុងនោះក៏មានសំណួរចោទសួរថា ចុះពេលជាងចុះទៅធ្វើការ វាយចេតីយ៍ចាស់ ២០០ ឆ្នាំហ្នឹង តើអាចារ្យ និងមេវត្ត នៅឯណា….??? ឆ្លើយមក ឬ ក៏រួមគ្នាបំផ្លាញសម្បត្តិដូនតាខ្មែរ ព្រោះដើម្បីរកកំណប់…!?។

ភ្ជាប់ជាមួយគ្នានេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Preap Chanmara ក៏បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងថា៖ «ចេតិយវត្តបទុមវតី ស្ថិតស្ថេរនៅតាំងពីវិហារចាស់តមកវិហារថ្មី ឆ្លងកាត់៨រាជ្យស្តេចផែនដី គឺព្រះករុណាព្រះបាទសម្តេច ១.ព្រះនរោត្តម- ២.ព្រះស៊ីវត្ថិ- ៣.ព្រះមុនីវង្ស- ៤.ព្រះសីហនុ(លើកទី១)- ៥.ព្រះសុរាម្រឹត- ៦.ព្រះកុសុម- ៧.ព្រះសីហនុ(លើកទី២)- ៨.ព្រះបរមនាថ និងមេដឹកនាំច្រើនជំនាន់ទៀត សំខាន់គឺចេតិយមានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន​ និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។ អាយុកាល១២៣ឆ្នាំ ហើយជាប្រភេទចេតិយដែលនៅមានដោយកម្រ សម្រាប់ទុកជាភស្តុតាង និងឲ្យគេសិក្សារៀនសូត្រពីរចនាបថស្ថាបត្យកម្មក្នុងវត្តអារាមខ្មែរ។ (រូបថតបានមកពីទីផ្សេងៗ តាំងពីដើមស.វ.ទី២០ និងថតថ្មីៗនេះ)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×