Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! មន្រ្តី​អន្តោ​ប្រវេ​សន៍​ព្រលា​នយន្ត​ហោះ​ហាណូយ កាក់​លិខិតឆ្លងដែន ខណៈ​សរសេរ​លើ​សំបុត្រ​សុំ Tip បែប​ជំរិ.តរ​ហូត​ដល់ទៅ…

ថ្មីៗនេះ បុរសជាជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានបង្ហោះសារបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីជួបបទពិសោធន៍ផ្ទាល់ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ នៅព្រលានយន្តហោះក្នុងប្រទេសវៀតណាម បានទាមទារលុយ Tip ប្រមាណ​ ២០ ដុល្លារ ជាថ្នូរប្រគល់លិខិតឆ្លងដែន ឲ្យឡើងយន្តហោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាជនបរទេសជាច្រើន ចូលខមិនសម្តែងការរហួសចិត្ត និងផ្ទុះការវែកញែកព្រោងព្រាត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kugan Pillai នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបង្ហោះសាររៀបរាប់ឲ្យដឹងថា «ខ្ញុំនៅឯព្រលានយន្តហោះហាណូយ ខណៈត្រៀមចេញដំណើរទៅប្រទេសសិង្ហបុរីថ្ងៃនេះ ហើយនៅពេលនោះមន្ត្រីអន្តោប្រវេសន៍ម្នាក់នេះបានសរសេរ “Tip” នៅលើសំបុត្រយន្តហោះរបស់ខ្ញុំ។

ម្ចាស់គណនីខាងលើបន្តថា «គាត់កាន់លិខិតឆ្លងដែនរបស់ខ្ញុំ ហើយសុំ Tip។ ខ្ញុំ​បាន​សួរ​គាត់ថា​ ដើម្បី​អ្វីដែរ? ប៉ុន្តែ ​គាត់​គ្រាន់​តែ​បន្ត​ចង្អុល​ទៅ​លើ​អ្វី​ដែល​គាត់​បាន​សរសេរ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ឬសុំជំនួយពីអ្នកណាទេ ព្រោះខ្ញុំក៏ប្រញាប់ឡើងជើងយន្តហោះរបស់ខ្ញុំដែរ។ តែនៅទីបញ្ចប់ ខ្ញុំ​បាន​​ផ្តល់​ប្រាក់ដល់គាត់​ចំនួន 500000 ដុង។

ជនបរទេសរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំបានជូនដំណឹងទៅ MFA របស់សិង្ហបុរីរួចហើយអំពីរឿងនេះហើយ។ ខ្ញុំដឹងថានេះអាចជារឿងធម្មតានៅក្នុងប្រទេសដទៃ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង ប្រសិនបើខ្ញុំមិនបានឱ្យលុយទេ ខ្ញុំនឹងមិនអាចទទួលបានលិខិតឆ្លងដែនរបស់ខ្ញុំវិញទេ….»។

ពិតណាស់ គ្រាន់តែលឺ Tip 20$ ជនបរទេសដទៃដែលធ្លាប់ជួបបទពិសោធន៍ដ៏ហួសចិត្តនេះ បានចូលខប្រាប់ថា៖ «ជារឿងធម្មតាទៅហើយ នៅកម្ពុជា និងវៀតណាម លើកក្រោយ គ្រាន់តែដកប្រាក់ដោយស្វ័យប្រវត្តិនៅក្នុងលិខិតឆ្លងដែនរបស់អ្នក ដូចជាតម្លៃ 10 ដុល្លារ នោះអ្វីៗនឹងរលូន»។ រីឯអ្នកខ្លះទៀត ក៏បានផ្តល់យោបល់ថា៖ «គួរតែរាយការណ៍ប្តឹងទៅ Cpib ដើម្បីទប់ស្កាត់អំពើពុករលួយនេះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×