Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ឧក​ញ៉ា អ៊ឹ​ង ឃាង ប្រកាស​កាត់កាល​ឪ​ក្មេក​ឧកញ៉ា តែ តាំង​ប៉ ដោយ​បញ្ជាក់​បែបនេះ​ថា…

ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់រួចហើយ ពីសេដ្ឋីអចលនទ្រព្យវ័យក្មេង ឧកញ៉ា អ៊ឹង ឃាង និងក៏ត្រូវបានស្គាល់ថា​ គឺជាកូនប្រសាររបស់ឧកញ៉ា តែ តាំងប៉ ផងដែរ បន្ទាប់ពីបានភ្ជាប់ពាក្យ និងរៀបការជាមួយឧកញ៉ា តែ កលិកា ជាកូនស្រីឧកញ៉ា តែ​ តាំងប៉ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បង្កការភ្ញាក់ផ្អើលខ្លាំងតែម្តង ព្រោះឧកញ៉ាប៉ះឧកញ៉ាដូចគ្នា។

តែអ្វីដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿនោះ គឺកាលពីម្សិលមិញនេះ (ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣) គេក៏ស្រាប់តែឃើញនៅលើហ្វេសប៊ុកឧកញ៉ា អ៊ឹង ឃាង បានធ្វើការប្រកាស «កាត់កាល» ឪពុកក្មេក ឧកញ៉ា តែ តាំងប៉ យ៉ាងចំហរតែម្តង។ ជាក់ស្តែង ឧកញ៉ា អ៊ឹង ឃាង បានសរសេរប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាស ខ្ញុំមិនមានអ្វីជាប់ពាក់ព័ន្ធជាមួយឧកញ៉ា តែ តាំងប៉ ចាប់ពីពេលនេះតទៅ»។

យ៉ាងណាមិញ ការចេញមកកាត់កាលឪពុកក្មេកជាឧកញ៉ាដូចគ្នាដ៏មិននឹកស្មានបែបនេះ គេក៏មិនដឹងថា ឧកញ៉ា អ៊ឹង ឃាង មានទំនាស់រឿងអ្វីជាមួយឧកញ៉ា តែ តាំងប៉ ខ្លាំងក្លាកម្រិតណានោះទេ បានជាកូនប្រសាជាឧកញ៉ា សម្រេចចិត្តធ្វើការប្រកាសកាត់កាលឪពុកក្មេកដែលក៏ជាឧកញ៉ាដូចគ្នា ឲ្យមហាជនបានដឹងឮជាសាធារណៈបែបនេះសោះឡើយ!?។

តែទោះជាយ៉ាងណា បន្ទាប់មក ឧកញ៉ា អ៊ឹង ឃាង ក៏បានលុបផុសនេះចោលវិញ ដោយមិនដឹងថាមានការសម្របសម្រួលត្រូវរ៉ូវគ្នាវិញ ឬយ៉ាងណានោះទេ ខណៈមហាជនបានត្រឹមកើតក្តីងឿងឆ្ងល់ ចង់ដឹងរឿងពិតជាអ្វីទៅ!?។ តែយ៉ាងណា យើងនឹងរង់ចាំមើលការបកស្រាយពីឧកញ៉ា អ៊ឹង ឃាង ជាបន្តទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×