Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ អាការ ១២យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ

ក្មេងៗ ទោះជាអាយុប៉ុន្មាន ចេះនិយាយហើយ ឬក៏មិនទាន់ចេះនិយាយក៏ដោយ លោកឪពុកអ្នកម្តាយគួរតែត្រូវចេះសង្កេតមើលអាការកូនឱ្យបានថា តើមានអ្វីខុសប្រក្រតីឬទេ? កុំចាំទាល់តែកូនហាមាត់ប្រាប់អី ព្រោះរឿងខ្លះត្រូវតែសង្កេតមើល និងប្រញាប់កែបញ្ហាភ្លាមៗ មុននឹងអ្វីៗហួសពេលកែ។ តទៅនេះ គឺជាអាការ ១២យ៉ាងរបស់កូន ដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយជាដាច់ខាត…

១.កូនមើលទៅ រាងមានអារម្មណ៍ធុញថប់តានតឹង សោកសៅ…ទោះជាគ្មានអាការគ្រុនក្តៅ ឬមិនស្រួលខ្លួនឱ្យឃើញក៏ដោយ តែកូនអាចនឹងបង្ហាញអាការតាមរយៈទឹកមុខ ឬមើលទៅ ឃើញហាក់ដូចជាកំពុងតែគិតពីរឿងអ្វីម្យ៉ាងគ្រប់ពេលវេលា។ បើសិនជាឃើញបែបនេះហើយ ឪពុកម្តាយមិនគួរមើលរំលង ឬព្រងើយកន្តើយឡើយ ត្រូវប្រញាប់នាំកូន ទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាមល្អជាង។

២.កម្តៅខ្លួនឡើងខ្ពស់…សីតុណ្ហភាពប្រក្រតីរបស់ក្មេង នឹងស្ថិតនៅក្នុងកម្រិត ៣៦-៣៧អង្សាC តែសម្រាប់ទារក ដែលមានអាយុទាបជាង ៦ខែ បើមានសីតុណ្ហភាពក្នុងកម្រិត ៣៧,៥អង្សាសេឡើងទៅ គឺមានន័យថា កម្តៅឡើងខ្ពស់ហើយ។ ចំណែកក្មេងអាយុច្រើនជាង ៦ខែឡើង បើសិនលើស ៣៨អង្សាសេ មានន័យថា កម្តៅខ្លួនឡើងខ្ពស់ហើយ ត្រូវរកវិធីបញ្ចុះកម្តៅ និងប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម។

៣.ក្តៅខ្លួនជាប់ៗគ្នាអត់បាត់ រយៈពេល ៣ថ្ងៃឡើងទៅ ទាំងឱ្យញ៉ាំថ្នាំ និងជូតខ្លួនឱ្យហើយក៏ដោយ តែអាការនៅតែមិនល្អប្រសើរឡើងនោះ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់។

៤.គ្រុនក្តៅខ្លួន និងមានអាការផ្សេងទៀតរួមជាមួយផង ដូចជាឈឺក្បាល មានឡើងកន្ទួលរមាស់នៅលើរាងកាយ និងឈឺ-ក។ អាការបែបនេះ ត្រូវតែប្រញាប់នាំទៅជួបលោកគ្រូពេទ្យ។

៥.មានឡើងកន្ទួលក្រហមតាមខ្លួនប្រាណ និងរីករាលដាលកាន់តែច្រើនឡើង ឬមានអាការហើមឡើងក្រហម ត្រង់បរិវេណដែលមានឡើងកន្ទួល និងមានអាការដកដង្ហើមមិនស្រួល រាងស្ទះៗថប់ៗជាដើម អាណាព្យាបាល កុំបង្អង់យូរ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។

៦.មានពងបែកឡើងតាមខ្លួនប្រាណក្នុងលក្ខណៈខុសប្រក្រតី ដែលមិនធ្លាប់មានកន្លងមក ត្រូវប្រញាប់យកកូនទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់ ព្រោះអាចកើតរោគមហារីកស្បែក។

៧.កូនតូចយំរករឿងខ្លាំង ព្រោះឈឺក្បាលបែបទាន់ហន់ភ្លាមៗ ឬអាចឈឺពោះផ្នែកខាងស្តាំចុះមកក្រោម នេះអាចជាអាការរបស់ខ្នែងពោះវៀន ឬបើឈឺពោះ ហើយមានក្អួតផងនោះ អាចបណ្តាលមកពីអាការរលាកក្រពះ និងបើរឹតតែមានឈាមចេញមកជាមួយកម្អួតផងនោះ ត្រូវតែប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់។

៨.ឈឺក្បាល និងក្អួត អាចជាអាការចាប់ផ្តើមដំបូងរបស់រោគម៉ៃក្រេន តែបើមានអាការធ្ងន់ធ្ងរខ្លាំងជាងនោះ អាចបណ្តាលមកពីរោគផ្សេងទៀត បើឃើញអាការបែបនេះ ក៏ត្រូវតែប្រញាប់នាំកូនទៅមន្ទីរពេទ្យដែរ។

៩.បរិមាណទឹកនោមថយចុះ ស្ងួតមាត់ បន្ទូលក្បាលផតចុះ ក្អួត រាក អាការទាំងនេះអាចបណ្តាលមកពីសភាវខ្វះជាតិទឹក។ បើឃើញកូនមានអាការបែបនេះ ត្រូវតែប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម កុំបង្អង់យូរ។

Sad kid sitting on window shield and looking out the window

១០.ហើមមុខ ហើមខ្លួន ក្អួត ឬមានឡើងរមាស់លើខ្លួនប្រាណ។ អាការនេះ អាចបណ្តាលមកពីកើតប្រតិកម្មចាញ់ ឬអាលែកហ្ស៊ីនឹងរបស់អ្វីមួយ និងបើឃើញមានសភាពធ្ងន់ធ្ងរ ត្រូវនាំទៅជួបគ្រូពេទ្យភ្លាមតែម្ដង។

១១.ចេញឈាមច្រើនពេក មិនថាតែស្នាមរបួសតូច ឬធំឡើយ និងបើធ្វើការឃាត់ឈាមហើយ ឈាមនៅតែហូរចេញមកមិនឈប់ ចូរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។

១២.បបូរមាត់ឡើងស្លេក ខៀវជាំ ដកដង្ហើមអាក់ៗ និងដកដង្ហើមតាមមាត់ អាចជាអាការមានប្រតិកម្មចាញ់នឹងរបស់អ្វីម្យ៉ាងកម្រិតធ្ងន់ ឬអាចបណ្តាលមកពីជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម ឬរោគសួត។

អាការរបស់កូន ដែលបានរៀបរាប់មកខាងលើនេះ លោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយជាដាច់ខាត ព្រោះអាការមួយចំនួន អាចនិយាយបានថា សុទ្ធតែជាសញ្ញារបស់ជំងឺធ្ងន់ធ្ងរទាំងអស់៕

Children’s vomiting reaction is easily triggered and sometimes all parents can do is hold back their hair and wait it out.
asian child suffering from stomachache and lying on bed. diarrhea or healthy concept
worried mother looking at bloody elbow of crying daughter
×