Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ឃាត់ទុក​ផង! ជិះ​សុទ្ធ​កា​ម៉ា​រី​ឆ្លាម រៃអង្គាស​បច្ច័យ​តាម​ស្រុកភូ​មិ លុះ​សង្ស័យ​សួរនាំ ស្រាប់តែ​ផ្អើល​ឡើង​យ៉ាង​លឿន…

ករណីបុគ្គលក្លែងខ្លួនជាសង្ឃ យកព្រះពុទ្ធសាសនា ដើរបោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋ ដែលខំគោរពប្រតិបត្តិ និងដាក់បច្ច័យ ព្រោះគិតថាជាងព្រះសង្ឃពិត គឺតែងតែត្រូវបានគេចាប់បានជារឿយៗ នាពេលកន្លងមក។

តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលបានឃើញលោកសង្ឃ២អង្គ ដោយមិនដឹងថាជាសង្ឃក្លែងបន្លំ ឬយ៉ាងណានោះទេ បានជិះឡានកាម៉ារីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2D-9315 ដើររៃអង្គាសបច្ច័យតាមស្រុកភូមិ ត្រូវបានប្រជាពលរដ្ឋម្នាក់ចាប់ថ្នាក់បាន ផ្អើលឡើងឡានបើករត់យ៉ាងលឿន។

នេះបើតាមបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ នាយប៉ុយ តន្រ្តី បានបង្ហោះរូបភាពស្តែងៗ និងស្នើឲ្យបងប្អូនបានឃើញជួយចាប់ឃាត់ទុកផង។ គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា ខណៈឃើញជិះឡានរៃអង្គាសបច្ច័យតាមផ្ទះអ្នកភូមិ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដោយមានការសង្ស័យ ក៏បានសួរនាំដើម្បីចង់ដឹងមកពីណាពីណី រៃអង្គាសជិះសុទ្ធឡានអ៊ីចឹង ស្រាប់តែបុគ្គលជាសង្ឃទាំងពីរនោះ ដោយគ្រាន់តែប្រាប់ថាមកពីវត្ត ភ្នំទំពួងកំពត ហើយប្រញាប់ប្រញាល់ឡើងឡានបើកចាកចេញភ្លាមៗតែម្តង។

ជាក់ស្តែង នៅពេលព្រះសង្ឃមួយអង្គ ខមិនសួរថា «ចាប់ឡាន និងបុគ្គលអោយជាប់សិនទៅបង ក្រែងពុំមែនក្លែងក្លាយ» គាត់ក៏បានឆ្លើយតបយ៉ាងដូច្នេះថា៖ «បើគណាចាប់ វារត់»។

ជាមួយគ្នានេះផងដែរ ព្រះសង្ឃមួយអង្គទៀត ក៏បានខមិនលើកឡើងថា «ត្រឹមត្រូវញោម ធ្វើចឹងល្អហើយ លើកក្រោយៗ បើគេសួរ កុំនាំគ្នាប្រកាច់រត់លឿនមេស បើយើងត្រឹមត្រូវ មេចមិននៅនិយាយជាមួយគេតិចទៅ និងបង្ហាញការពិតជូនអាជ្ញាធរមូលដ្ឋាន ឬមួយមកពីយើងបន្លំខូចចឹងមែន!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×