Wednesday, May 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្សថ្មី ដោយដំឡើងកម្រិតប្រាក់បៀវត្សជាប់ពន្ធ ដល់លើស ១ ៥០០ ០០០រៀល។ នេះបើតាមសេចក្តីណែនាំ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ។

អនុលោមតាមមាត្រា៤ នៃអនុក្រឹត្យលេខ ១៩៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីតារាងភាគន ប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការ ណែនាំដូចតទៅ៖

១. រយៈពេលអនុវត្តនិងអត្រាកំណើនតាមថ្នាក់ថ្មី ៖ គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុកនិង បង់ពន្ធលើប្រាក់បៀវត្ស (ពបវ ត្រូវអនុវត្តអត្រាកំណើនតាមថ្នាក់ថ្មីចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិតចាប់ពី ខែមករា ឆ្នាំ២០២៣ តរៀងទៅ ដែលនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធប្រចាំខែនីមួយៗយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

២. ទាយជ្ជទានសម្រាប់សហព័ទ្ធនិងកូនក្នុងបន្ទុក ៖ ផ្អែកលើការបង្ហាញភ័ស្តុតាងនៃស្ថានភាពគ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិតដែលមាន បន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ ត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធ ជាមេផ្ទះ ក្នុងម្នាក់ៗ ១៥០ ០០០ រៀល ក្នុងមួយខែ។ ការកាត់បន្ថយនេះ ធ្វើឱ្យមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សកាន់តែទាប ដែលនាំឱ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូនប្ដីឬប្រពន្ធ និងដែលមាន ប្រាក់បៀវត្សក្នុងរង្វង់ពី ១ ៥០០ ០០១ រៀល ដល់ ២ ០០០ ០០០ រៀល (ប្រមាណពី ៣៧៥ ទៅ ៥០០ ដុល្លារអាមេរិក) អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។

៣. ការគណនាពន្ធលើប្រាក់បៀវត្យ ៖ យោងតាមមាត្រា៤២ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ”ប្រាក់បៀវត្ស សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបាន ទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងារ។

ដើម្បីគណនាពន្ធលើប្រាក់បៀវត្សរបស់និយោជិតនិវាសនជន ត្រូវរកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស ដោយយក ចំនួនប្រាក់បៀវត្សជាប់ពន្ធសរុប ដកចេញនូវទាយជ្ជទានសម្រាប់សហព័ទ្ធនិងកូនក្នុងបន្ទុក។ ដោយឡែក ចំពោះកម្មករ និយោជិត នៃរោងចក្រ សហត្រាស ប្រាក់បៀវត្សជាប់ពន្ធ ត្រូវបានអនុញ្ញាតឱ្យដកចេញបន្ថែមទៀតនូវប្រាក់ឧបត្ថម្ភដែល ទទួលបានពីការបំពេញការងារ ដូចមានចែងក្នុងសារាចរលេខ ០១១ សហវ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម។

បន្ទាប់មក ត្រូវពិនិត្យមើលថាតើមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សស្ថិតក្នុងថ្នាក់អត្រាពន្ធណាមួយ ទើបយក មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សនោះ ទៅគុណនឹងអត្រាពន្ធ ហើយដកចេញនូវលម្អៀងលើសប្រាក់ពន្ធសម្រាប់ថ្នាក់ អត្រាពន្ធនោះ។ លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ គឺជាផលបូកនៃពន្ធលើប្រាក់បៀវត្សដែលបានលើកលែង ចំពោះប្រាក់បៀវត្ស ១ ៥០០ ០០០ រៀល ដំបូង និងលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ៕ រក្សាសិទ្ធិដោយ៖ សុទ្ធលី

×