Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណាព្យាបាលសិស្ស នៅសាលារៀន ទួន ហ្វា នាំគ្នាតវ៉ារឿងសាលាតំឡើងថ្លៃសិក្សា

ភ្នំពេញៈ ក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលរៀននៅសាលារៀន ទួន ហ្វា បានផ្ទុះការតវ៉ានៅមុខទីចាត់ការសាលា រឿងដែលសាលាបានដំឡើងថ្លៃសិក្សា។ ការផ្ទុះការតវ៉ាបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។
សាលារៀន ទួនហ្វា ស្ថិតនៅអាគារលេខ ១.៣ ផ្លូវ១៧៣ កែង ៣១០ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រុមអាណាព្យាបាលសិស្សដែលតវ៉ាបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យផ្ទុះការតវ៉ានេះ គឺបន្ទាប់ពីខាងសាលារៀន ទួន ហ្វា បានដំឡើងថ្លៃសិក្សាដូចជាៈ

  • ថ្នាក់តូចតម្លៃ ៣០០ដុល្លារ គឺថ្លៃឡើង ៧០ដុល្លារ ក្នុង ១ឆមាស ដែលតម្លៃពីមុនតែ ២៣០ដុល្លារ។
  • ថ្នាក់ធំតម្លៃ ៣២០ដុល្លារ គឺឡើងថ្លៃ ៦៥ដុល្លារ ក្នុង ១ឆមាស ដែលតម្លៃពីមុនតែ ២៥៥ដុល្លារ។
    ជាមួយគ្នានេះ អាណាព្យាបាលសិស្សសុំឱ្យខាងសាលារៀន ទួន ហ្វា រក្សាតម្លៃសិក្សានៅដដែល ឬឡើងតិចតួចបានហើយ កុំអោយដំឡើងតម្លៃដូចដែលសាលាបានកំណត់។

បន្ទាប់ពីមមានការតវ៉ាពីអាណាព្យាបាលសិស្ស គឺភាគីសាលារៀន ទួន ហ្វា នៅពុំទាន់មានដំណោះស្រាយជូនអាណាព្យាបាលសិស្សានុសិស្សនៅឡើយទេ។
ទាក់ទងករណីនេះ នាយកសាលា ទួន ហ្វា មិនអាចសុំការអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×