Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហុកម្សៅចាវ សួស្តី កំពុងទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋ , ធ្លាប់តែធ្វើប្រហុកជាលក្ខណៈគ្រួសារ តែពេលនេះបានក្លាយជាសិប្បកម្មដែលកំពុងឈានដល់ការកែច្នៃផលិតផលជលផល

កំពង់ធំ ៖ ប្រហុកម្សៅចាវ សួស្តី សព្វថ្លៃនេះកំពុងទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋ។ ប្រតិបត្តិការរបស់សិប្បកម្មនេះ ទទួលបានប្រសិទ្ធផលខ្ពស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ពង្រីកចំណែកទីផ្សារក្នុងស្រុក និងមានតម្លៃល្អ។ សិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្តី ដែលមានទីតាំងស្ថិតនៅភូមិជីមាស ឃុំ ម្សាក្រង ស្រុកស្ទោង ។ នេះបើតាមការអះអាងរបស់លោក ចាវ សួស្តី ស្ថាបនិកសិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្តី ដែលប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

លោក ចាវ សួស្តី បានលើកឡើងថា ផលិតផលជលផលដែលផលិតក្នុងស្រុកពិសេសម្សៅប្រហុកចាវ សួស្តីគឺត្រូវបានគិតពីគុណភាពជាចម្បង ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងដល់សុខុមាលភាពអ្នកទទួលទានទាំងអ្នកនៅក្នុងស្រុក និងអ្នកនៅក្រៅប្រទេស។

លោក ចាវ សួស្តី ក៏បានបញ្ជាក់ឱ្យដឹងថាសិប្បកម្មជលផលចាវ សួស្តីបានចាប់ផ្តើមប្រកបរបរផលជលផលនៅឆ្នាំ២០២១ ដោយផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំនិងរសជាតិធានានូវ អនាម័យនិងគុណភាពសុវត្ថិភាព ដោយទទួលបានការគាំទ្រសម្ភារ:បរិក្ខាតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ(ISF) គម្រោងCAPFISH-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួមទាំងដៃគូអាជីវកម្ម។ផលិតកម្មប្រហុកម្សៅបានប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករលីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ។ប្រហុកម្សៅនេះមានក្លិនឈួលមុត រសជាតិ ឆ្ងាញ់ដិតជាប់អណ្តាត ។ វត្ថុធាតុដើមសម្រាប់ផលិត ម្ចាស់សិប្បកម្មបានប្រមូលទិញត្រីពីអ្នកនេសាទនិងវារីវប្បករក្នុងស្រុក។ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ានិងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ។

លោក ចាវ សួស្តី បានលើកឡើងថា បានចាប់ផ្ដើម ប្រកបរបរ ផលជលផលនៅក្នុងឆ្នាំ២០២១ ដោយផលិតប្រហុក ម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំនិងរសជាតិ ធានានូវអនាម័យ និងគុណភាព។ ប្រហុកម្សៅ ផលិតពីត្រីឆ្តោ ផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករលីងបន្ទំទុកក្នុងពាងខាប់ ជាច្រើនខែ ប្រហុកម្សៅនេះ មានក្លិនឈួល រសជាតិ ឆ្ងាញ់ដិតជាប់អណ្តាត។ សិប្បកម្មទិញត្រីពីបងប្អូនអ្នកនេសាទ និងវារីវប្បករក្នុងស្រុក។

ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទចាវ សួស្ដី ដោយ កែច្នៃពីត្រីរ៉ស ត្រីឆ្តោ ត្រីប្រម៉ា និងកូនត្រីតូចៗ សម្រាប់ចែកចាយ តាមទីផ្សារមានតម្លៃទាបនិងមធ្យមក្នុងស្រុក។ សិប្បកម្មក៏មានដៃគូ ចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជីដើម្បី ផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់សហគ្រាស, លោកបានបន្តថា ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីកែលម្អនិងពង្រីកចង្វាក់ផលិតកម្ម ដូចជាកន្លែងហាលសម្ងួត ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនច្រកផលិតផល ការ ផ្សព្វផ្សាយទីផ្សារ និងវិញ្ញាបនបត្រគុណភាពផល ផលិតផលជលផល (CQS) ជាដើម។

លោកបានលើកឡើងពីកិច្ចគាំទ្ររបស់គម្រោង CAPFISH-Capture ចំពោះសហគ្រាស , បន្ថែមពីលើសម្ភារ បរិក្ខារដែលផ្ដល់តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) គម្រោង CAPFISH-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួម ទាំងដៃគូអាជីវកម្ម កញ្ចប់គាំទ្ររបស់គម្រោងបន្ថែមលើប្រាក់កម្ចីមានការធានាជួយឱ្យសហគ្រាសកែលម្អទីតាំងនិងបរិក្ខារកែច្នៃរបស់ខ្លួនបាន ប្រសើរឡើងរួមទាំងការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហា (CQS) កែលម្អការហាលសម្ងួតផលិតផលកាន់តែប្រសើរ រួមទាំង សម្ភារៈវេចខ្ចប់និងស្លាកសញ្ញាផលិតផលនិងបង្កើនសមត្ថភាពផលិតដល់ ៥តោន/ឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរ។

សិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្ដី បានចូលរួមទុនវិនិយោគក្នុងទំហំមួយដ៏ធំចំនួន ៦០.៦១០ ដុល្លារអាមេរិក ឬប្រមាណ ៧១% នៃការវិនិយោគសរុប សិប្បកម្មប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងប្រាក់កម្ចីមានការធានាផ្ដល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFls) ដើម្បីកែលម្អ ទីតាំងកែច្នៃថ្មីឱ្យស្របតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ (CQS)

តាមរយៈកញ្ចប់គាំទ្ររបស់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ក្នុងតម្លៃទឹកប្រាក់ ២៤.៨០០ ដុល្លារអាមេរិក បានកៀគរទុនចូល រួមពីសិប្បកម្មចាវ សួស្តី ចំនួន៦០,៦១០ ដុល្លារអាមេរិក ដែលក្នុងនេះកម្ចីមានការធានា ចំនួន៣១,០០០ ដុល្លារអាមេរិក និងទុនបដិភាគរបស់សហគ្រាសផ្ទាល់ចំនួន ២៩,៦១០ ដុល្លារអាមេរិក។ កញ្ចប់ថវិកានេះ ផ្ដល់លទ្ធភាពឱ្យសហគ្រាសធ្វើការកែលម្អទីតាំងនិង បញ្ជាទិញបរិធានកែច្នៃថ្មីបន្ថែមមានដូចជា តុអ៊ីណុក កែលម្អប្រព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យស្របតាមលក្ខខណ្ឌសុវត្ថិភាពម្ហូប អាហារ។ សហគ្រាស ពេលនេះត្រៀមដើម្បីទទួលបានវិញ្ញាបនបត្រ (CQS) ពេញលេញ។ សមិទ្ធផលនេះមិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើគ្មានការចូលរួម និងកិច្ចសហការពីតួអង្គក្នុងខ្សែចង្វាក់តម្លៃទាំងមូលដូចជាអ្នកប្រមូលផល និងរដ្ឋបាលជលផល ដែលជួយឱ្យសហ គ្រាសកែច្នៃផលិតផលមានគុណភាព និងសុវត្ថិភាព ស្របតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ។ ប្រតិបត្តិការរបស់សិប្បកម្ម ទទួលបាន ប្រសិទ្ធផលខ្ពស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ពង្រីកចំណែកទីផ្សារក្នុងស្រុក និងមានតម្លៃល្អ។
កិច្ចអន្តរាគមន៍របស់គម្រោង មិនត្រឹមតែបានបង្កើតផលជះជាវិជ្ជមានលើការបង្កើតប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ ប៉ុណ្ណោះទេ តែបានដើរតួនាទីគន្លឹះដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ ការពារសុខភាពសាធារណៈ និងរួមចំណែកដល់ផលទុនក្នុងស្រុក សរុបផងដែរ។

លោក ចាវ សួស្ដី បានបន្ថែមទៀតថា ពីមុនលោកធ្លាប់តែធ្វើប្រហុកជាលក្ខណៈគ្រួសារ តែពេលនេះបានក្លាយជាសិប្បកម្មដែលកំពុងឈានដល់ការកែច្នៃផលិតផលជលផល ក្រោមជំនួយគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេស តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមទាំងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះដែរ លោកស្រី សាន​ សុខរីណា ប្រធានជាន់ខ្ពស់​ ទទួលបន្ទុកជាប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការ នៃស្ថាប័ន សាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគនេះត្រូវបានបង្កើតឡើងដោយការគាំទ្រមូលនិធិពី សហភាពអឺរ៉ុបហើយក្នុងនោះយើងមានដៃគូអនុវត្តដោយខាងអង្គការយូនីដូ រួមគ្នាជាមួយនឹងរដ្ឋបាលជលផល។ សារជីវកម្មធានាឥណទានកម្ពុជាហើយកម្មវិធី ISFត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងមួយក្នុងការជំរុញក៏ដូចជាគាំទ្រទៅដល់សហគ្រាសក៏ដូចជាដៃគូអាជីវកម្មរបស់សហគ្រាសស្ថិតនៅក្នុងវិស័យជលផលក្រោយរដូវប្រមូលផលនេះដើម្បីបង្កើននូវផលិតភាពក៏ដូចជាផលិតកម្ម និងការអនុវត្តនិងជំរុញនូវការអនុវត្តស្តង់ដារចំណីអាហារ និងការលើកកម្ពស់គុណភាពផលិតផលឲ្យមានលក្ខណៈប្រកួតប្រជែង ដើម្បីឲ្យពួកគាត់ត្រៀមខ្លួននូវការពង្រីកចាប់យកទីផ្សារថ្មីៗ មិនគ្រាន់តែទីផ្សារនៅក្នុងស្រុកនិងទីផ្សារក្រៅស្រុក ហើយយើងមើលឃើញថាសហគ្រាសដែលយើងបានគាំទ្រនាពេលកន្លងមក បានជំរុញការនាំចេញរបស់គាត់រហូតទៅដល់ supermarket និងផ្សារទំនើបនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានាំចេញទៅដល់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×