Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! លោកពូ​ជា​មន្រ្​តី​ចូលនិវត្ត​ន៍ សម្តែង​ការ​ហួសចិត្ត ប៉ូលិស​កែង​វត្ត​ឧណ្ណា​ឡោម ដំបូង​ផាក៥ម៉ឺន លុះ​ហុច​អត្តសញ្ញាណ​បណ្ណ ស្រាប់តែ…

បងប្អូនជាច្រើន ប្រាកដណាស់បានស្គាល់ បានដឹងរួចហើយ ពីប៉ូលិសនៅក្រោមដើមអំពិល កែងវត្តឧណាឡោម (មាត់ទន្លេ) ដែលចាំស្ទាក់ចាប់ផាកពិន័យអ្នកជិះបញ្ច្រាស់ស្ទើរប្រចាំថ្ងៃ ដែលកន្លងៗមក ធ្លាប់រងការរិះគន់យ៉ាងចាស់ៗដៃ ពីសំណាក់មហាជន ដោយសារតែបណ្តោយឲ្យអ្នកលក់ដូរដាក់ឆ័ត្រ [បាំង] ស្លាកហាមជិះ ធ្វើឲ្យមើលមិនឃើញ ជិះឆ្លងទៅមាត់ទន្លេ គឺដឹងជាប់ ៥-៦ ម៉ឺនយ៉ាងតិច។

ដោយឡែក ថ្មីៗនេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លោកពូជាទាហានចូលនិវត្តន៍វ័យចំណាស់ម្នាក់ បានសម្តែងហួសចិត្ត ចំពោះការផាកពិន័យរបស់ក្រុមប៉ូលិសនៅទីនោះ ដែលដំបូងផាកគាត់ ៥ ម៉ឺន តែគាត់ថា មានតែ១ម៉ឺនរៀល អត់ព្រមយក ក៏សុំមើលអត្តសញ្ញាណបណ្ណ ស្រាប់តែចេញវិក្កយបត្រឲ្យទៅបង់ប្រាក់ផ្ទាល់ ១០ ម៉ឺន ទៅវិញ។

លោកពូរូបនោះបន្តថា គាត់ពិតជាមិនយល់សោះឡើយ ចំពោះការផាកស្រេចតែអំពើចិត្តនេះ!? ហើយគាត់ថា លុយដល់ថ្នាក់ ១០ ម៉ឺន ត្រឹមជិះម៉ូតូបញ្ច្រាសប្រវែង១របងវត្តសោះ គាត់ពុំមានលទ្ធភាពទេ ព្រោះគាត់ជាមន្រ្តីចូលវិវត្តន៍ រកលុយទិញថ្លៃថ្នាំសឹងពុំបានផង។

ទោះជាយ៉ាងណា លោកពូក៏ទទួលកំហុសមួយនេះ តែសុំឲ្យលោកប៉ូលិសមេត្តាយោគយល់ផង ព្រោះគាត់ក៏ជាមន្រ្តីបម្រើជាតិ ៣០, ៤០ ឆ្នាំដែរ ហើយបើគាត់បានដឹងពីស្លាកសញ្ញាហាមជិះ និងដឹងថាផ្លូវហ្នឹងមិនអាចជិះបញ្ច្រាស់បាន គឺគាត់មិនបំពាននោះទេ។ ហេតុនេះ សូមថ្នាក់លើជួយសម្រួលដល់គាត់ផង ព្រោះគាត់ក្រគ្មានប្រាក់បង់ថ្លៃផាកពិន័យដល់ថ្នាក់នេះនោះទេ។

គួរបញ្ជាក់ថា គោលការណ៍ថ្មី នៃការអនុវត្តការរឹតបន្តឹងចំពោះអំពើលើ្មសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានកែតម្រូវរួចហើយថា ចំពោះករណីជិះល្មើសប៉ុន្មានចំណុចទាំងនេះ ១-មិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា ២- ល្មើសបទជែង ៣- ការមិនពាក់ខ្សែក្រវ៉ាត់ ៤- ការដឹកលើសចំណុះ ៥- ប្រើប្រាស់ទូរស័ព្ទ គឺគោលការណ៍ថ្មីនេះ តម្រូវឲ្យប៉ូលិសចរាចរធ្វើការអប់រំប្រជាពលរដ្ឋ ដោយមិនត្រូវទារលុយផាកពិន័យអ្វីឡើយ។ តែទោះជាយ៉ាងណា ច្បាប់កែតម្រូវនេះ ហាក់គ្មានន័យសោះឡើយ ព្រោះប៉ូលិសដែលមិនអើពើដឹងឮ នៅតែចាប់ផាកយកលុយដដែល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×