Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ទម្ងន់​ជិត​គ្រប់ខែ មក​អង្គុយលេង​ល្បែ​ង ត្រូវ​ប៉ូលិស​ចាប់ខ្លួ​ន សង្ស័យ​ភ័យ​ពេ​ក សម្រាលកូន​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​តែម្តង

នេះជារឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងតែម្តង គ្រាដែលស្រ្តីម្នាក់មានផ្ទៃពោះជិតគ្រប់ខែ ស្រាប់តែបានសម្រាលកូននៅក្នុងប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីត្រូវបានចាប់ខ្លួនលួចលេងល្បែងស៊ីសងខុសច្បាប់។

យោងតាមប៉ូលិស Ban Sang ខេត្ត Prachinburi បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថា មានមនុស្ស៧នាក់ ក្នុងនោះមានស្រ្តីពោះធំម្នាក់ បានកំពុងលេងល្បែងស៊ីសង នៅក្នុង​ភូមិ​ Moo1 ឃុំ​បាង​ក្របៅ ស្រុក​បាន​សាង។ បន្ទាប់មក សមត្ថកិច្ចក៏បានចុះទៅពិនិត្យ ហើយឃើញស្រ្តីមួយក្រុម កំពុងព័ទ្ធវង់លេងល្បែង (បៀរ) និងបានធ្វើការឃាត់ខ្លួន។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់នាំខ្លួនអ្នកទាំង៧ មកកាន់ប៉ុស្តិ៍ប៉ូលិស ស្រាប់តែស្រ្តីមានផ្ទៃពោះម្នាក់ បានប្រាប់សមត្ថកិច្ចថា សុំចូលបន្ទប់ទឹក និងប៉ុន្មាននាទីក្រោយមក ក៏លឺសំឡេងស្រែកថា «ខ្ញុំឈឺពោះសម្រាលកូន ក្បាលកូនចេញមកហើយ!» ដែលធ្វើឲ្យប៉ូលិស និងជនជាប់ចោទដទៃទៀត មានការភ្ញាក់ផ្អើលខ្លាំងតែម្តង។

បន្ទាប់មក សមត្ថកិច្ចបានទាក់ទងទៅមន្ទីរពេទ្យបានសាង ដើម្បី​ជូន​ដំណឹង​ដល់​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ ឲ្យ​ជួយ​សម្រាល​កូន​ជា​បន្ទាន់ ប៉ុន្តែ​ពេល​គ្រូពេទ្យ​មក​ដល់ ​កូន​បាន​កើត​នៅ​ខាង​មុខ​បង្គន់​ទៅហើយ។ ក្រោយពេលសម្រាលកូន គិលានុបដ្ឋាយិកាបាននិយាយថា ករណីនេះម្តាយសម្រាលមិនគ្រប់ខែ ដែលប្រហែលជាមកពីនាងភ័យញ័រដែលត្រូវប៉ូលីសចាប់ខ្លួន។ បើ​កើត​ដោយ​ឯកឯង កូន​អាច​នឹង​ស្លាប់ ដោយសារតែសុកត្រូវបានរុំជុំវិញករបស់កុមារ ប៉ុន្តែការសម្រាលកូនបានដំណើរការល្អ។ កូនមានសុវត្ថិភាពហើយ ម្តាយសម្រាលបានកូនប្រុសទម្ងន់ ១,៦ គីឡូក្រាម មុននឹងយកកូនទៅថែទាំនៅមន្ទីរពេទ្យ។

​អធិការ​នគរបាល​ក្រុង​បាន​សាង ​បាន​និយាយថា​ថា ករណីនេះ​ សមត្ថកិច្ចកំពុង​តែ​ពិចារណា​​ ​ពិភាក្សា​គ្នា​ អំពី​ស្ត្រី​មាន​ផ្ទៃពោះថា តើគួរចាប់ខ្លួនឬយ៉ាងណា។ ប៉ុន្តែ ក្រុមអ្នក​ល្បែង​ស៊ីសងទាំងនោះ​បាន​បញ្ជាក់​ថា នាង​ជា​អ្នក​លេង​ល្បែង​ជាមួយ​គ្នា ដូច្នេះត្រូវតែចាប់យកដូចគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×