អ្នកទេសចរជនជាតិអាមេរិចកាំងម្នាក់ ត្រូវអ្នកនេសាទចាក់នឹងស្នបិះស្លាប់ បន្ទាប់ពីគាត់ពាក់ព្រុយត្រីឆ្លាមដើម្បីបន្លាចមិត្តភក្តិរបស់គាត់លេង តែអ្នកនេសាស្មានថា ជាត្រីឆ្លាមមែនទែន។
អ្នកទេសចរដែលត្រូវ អ្នកនេសាទចាក់បិះស្លាប់នោះមានឈ្មោះថា David Smith អាយុ ២៧ឆ្នាំ។ គាត់ និងមិត្តភក្តិចំនួន ២នាក់បានមក លំហែរកាយថ្ងៃទីមួយ និងបានហែលទឹកលេងនៅឆ្នេរសមុទ្រ ប៉ាតាយ៉ា (Pattaya)។
ពេលកំពុងលេងទឹកកំសាន្ត លោក David Smith បានហែលទៅឆ្ងាយពីមិត្តភក្តិរបស់គាត់ ដើម្បីពាក់ព្រុយត្រីឆ្លាមក្នុងបំណងបន្លាចមិត្តភក្តិលេង ប៉ុន្តែនៅពេលគាត់ចាប់ផ្តើមហែលមកកាន់ឆ្នេរ ដើម្បីបន្លាចមិត្តភក្តិ ធ្វើឲ្យមានការប្រតិកម្មពីអ្នកនេសាទយ៉ាងលឿន ដោយសារពួកគេស្មានថាជាត្រីឆ្លាមមែនទែន។
អ្នកនេសាទជាច្រើនដែលមានស្នគ្រប់ដៃ បានឡោមព័ទ្ធបុរសវ័យក្មេងនោះ ដែលមានស្ថិតនៅចំណាយប្រហែល ២០ម៉ែត្រពីមិត្តភក្តិរបស់គាត់ ហើយពួកគេបានបាញ់ស្នជាច្រើន និងបានចាក់គាត់ត្រូវ ៩ដង មុនពេលពួកគេដឹងថា គាត់មិនមែនជាត្រីឆ្លាមនោះទេ។
លោក Francis McKensie មិត្តភក្តិម្នាករបស់ជនរងគ្រោះ ដែលបានឃើញហេតុការណ៍នោះបាននិយាយថា អ្នកនេសាទមានប្រតិកម្មយ៉ាងរហ័ស ហើយពួកគេបានបាញ់វត្ថុស្រួចៗ ដោយមិនបានគិតសោះ។
លោកបញ្ជាក់ទៀតថា មិត្តភក្តិរបស់គាត់បានផុសចេញពីទឹកមករួចស្រែកយំ ដោយសារត្រូវរបួសធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា “មិត្តភក្តិខ្ញុំបានងើបក្បាលចេញពីទឹក និងស្រែកយំថា ខ្ញុំមិនមែនជាត្រីឆ្លាមនោះទេ ប៉ុន្តែគាត់បានត្រូវស្នជាច្រើនរួចមកហើយ”។
នៅពេលដឹងថា ជនរងគ្រោះមិនមែនជាត្រីឆ្លាម អ្នកនេសាទទាំងនោះបានគ្រាជនរងគ្រោះមកកាន់ឆ្នេរ និងសុំជំនួយបន្ទាន់។
សូមបញ្ជាក់ថា ការពាក់ព្រុយត្រីឆ្លាមដើម្បីបន្លាចលេង គឺមានប្រជាប្រិយភាពណាស់ចំពោះអ្នកដែលចូលចិត្តបន្លាចគ្នីគ្នា ប៉ុន្តែការលេងខុសទំនងបែបនោះ ក៏មានបញ្ហាជាច្រើនផងដែរ៕ សុភ័ក្ត្រ