មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងទប់សំណើចមិនជាប់ទេ នៅពេលដែលបានឃើញគ្រូពេទ្យ ធ្វើមុខឡើងជូរ ខណៈធ្វើការដេរមុខរបួសត្រង់គូទរបស់បុរសម្នាក់ ដែលបានជិះម៉ូតូដួលខ្លួនឯង មិនដឹងជាជង់នឹងរបស់មុខស្រួចអ្វី បណ្តាលឲ្យមុតត្រង់កន្លែងសំខាន់ហ្នឹងតែម្តង។
នេះបើតាមទំព័រហ្វេសប៊ុកឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បានបង្ហោះរឿងរ៉ាវដ៏អស់ទាស់នេះ រៀបរាប់គួរឲ្យអស់សំណើចថាថា៖ «វេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយកម្មករថ្លឹងរថយន្តឈ្មោះ ប៊ុនថា ថាន ទើបតែលាចាកសិក្ខាបទមកធ្វើការនៅរោងចក្រកែច្នៃកៅស៊ូក្រែប ផ្នែកខាងថ្លឹងរថយន្ត បើកបរម៉ូតូដួលដោយខ្លួនឯង បណ្តាលអោយភ្ញាក់ផ្អើលដល់ព្រះសង្ឃ ឧបាសក ឧបាសិការចំណុះជើងវត្តកែវផុសទាំងយប់ មកសាកសួរសុខទុក្ខ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺ មិនដឹងជាទៅប៉ះចំនិងវត្ថុអ្វីទេ ទើបបណ្តាយអោយមុតចំរន្ធគូទដេរអស់ជាង២០ថ្នេរ ដូច្នេះហើយសូមបងប្អូនយើងដែលធ្វើចរាចរណ៍តាមម៉ូតូ ត្រូវតែប្រុងប្រយ័ត្នគួតែស្លៀកខោលីអូអោយបានក្រាស់ៗបន្តិច»។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានផ្ទុះសំណើចគ្រប់ៗគ្នាថា៖ «រឿងហេតុដ៏ចម្លែកលើលោកប្រចាំដើមឆ្នាំ២០២៣ អស់ទាស់ហ្មង, ដូចខ្វះកន្លែងមុត ទៅមុតចំរន្ធគូទ ហើយអ្នករបួសនោះទៀតសោត ថតលេងទឹកមុខទៀត, អាណិតណាស់ តែទប់សើចមិនបានទេសូមទោសផង, អគុណលោកដុកទ័រនិងជំនួយការ ការងារធ្ងន់ទៀតហើយ respect…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







