Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម TAFTAC ផ្តល់វិភាគទាន២៤ម៉ឺនដុល្លារ ដល់អាជ្ញាធរមីន សម្រាប់ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា

spot_img

ភ្នំពេញ ៖ នៅទីស្នាក់ការអាជ្ញាធរមីន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នាថ្ងៃទី១១ ខែមករាឆ្នាំ២០២៣នេះបានប្រគល់វិភាគទាននូវថវិកាចំនួន ២៤០.០០០ ដុល្លារ ជូនដល់អាជ្ញាធរមីន ដែល បានមកពីការរៃអង្គាសថវិកាពីបណ្តារោងចក្រផ្សេងៗដែលជាសមាជិកនៃសមាគម TAFTAC នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

លោកឧកញ៉ា គង់ សាង ជាប្រធានសមាគម បានឱ្យដឹងថា វិភាគទាននេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងថា វិភាគទាននេះ អាជ្ញាធរមីន នឹងយកទៅប្រើប្រាស់ដើម្បីធ្វើការបោសសម្អាតមីននៅស្រុកគិរីសាគរ ខេត្តកោះកុង ជាពិសេសនឹងប្រែក្លាយកោះស្តេចដែលកំពុងរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទៅជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព។

សូម បញ្ជាក់ ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខេត្តកោះកុង នៅសល់ផ្ទៃដីមានមីន ជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៦៣ ចម្ការមីន ហើយនឹងអាចប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានការចូលរួមពីសមាគម TAFTAC ផងដែរ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×