Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្អែតចិត្ត​ជំនួស! ខំ​ទិញ​សំបុត្រ​តម្​លៃ ១០ ម៉ឺន​រៀល ថា​នឹង​បាន​ឡាន ដេក​ស្រួល​អង្គុយ​ស្រួល បែរមក​ប៉ះចំ​ឡាន​ដេក​បែបនេះ

ថ្មីៗនេះ បុរសម្នាក់បានសម្រេចថតវីដេអូ បង្ហោះតាមបណ្តាញសង្គម បន្ទាប់ពីខកចិត្តខ្លាំង ព្រោះខំចំណាយលុយថ្លៃសំបុត្រ [មនុស្សម្នាក់ ម៉ូតូ១គ្រឿង] តម្លៃ ១០ ម៉ឺនរៀល ចេញពីភ្នំពេញ ទៅប៉ៃលិន ថានឹងបានឡានដេកស្រួលអង្គុយស្រួល តែបែរជាប៉ះចំឡានដេកយប់បែបនេះ។

បុរសជាអ្នកដំណើររូបនោះ បានបង្ហាញទិដ្ឋភាពក្នុងឡាន ដោយមួយកំណាត់មុខមានកៅអី ខណៈមួយកំណាត់ក្រោយជាកម្រាលពុំមានកៅអីនោះទេ ដែលត្រូវបានឃើញមានអ្នកដេកផង អ្នកអង្គុយផង ឈរផង ព្រោះពុំមានកៅអីអង្គុយគ្រប់គ្រាន់ ដោយសារញាត់មនុស្សច្រើនពេក។

អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺថាជញ្ជាំងឡានគគ្រិចខ្លាំង ពុកផុយ ហើយនៅពេលភ្លៀងមកលេចទឹកហូរចូលមកខាងក្នុងស្តែងៗតែម្តង។ លើសពីនេះ ឡានក្រុងនេះ ក៏ពុំបានដឹកដល់គោលដៅ ប៉ៃលិន នោះទេ ដោយបានទម្លាក់ត្រឹមបាត់ដំបង សាងចុះឡើង ដែលធ្វើឲ្យគាត់ត្រូវចំណាយលុយជិះ PassApp បន្តថែមទៀត។

ក្រោយពីបានឃើញស្ថានភាពដ៏ហួសចិត្តបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកធ្លាប់ជិះប៉ះឡានបែបនេះ បានប្រាប់ឲ្យដឹងថា «ខ្ញុំធ្លាប់ហើយ អាណិតខ្លួនណាស់, ខ្ញុំជួបម្ដងដែរចេញពីភំ្នពេញមកបាត់ដំបង ឡានយប់អត់មានកៅអី ហើយដកកៅអីអស់ដឹកអីវាន់ ហើយអត់មានកន្លែងអង្គុយ រឺកន្លែងគេងទៀត ហើយសំបុត្រក៏ថ្លៃទៀតពេលហ្នឹង, ឡានដឹងជ្រូក ស្អាតជាងហ្នឹងបង នេះដេកមិនស្រួល រអិលពេញហ្នឹង, ឡានហ្នឹងគឺឡានដេកយប់ហើយ គ្រាន់តែគាត់អត់ដឹង ឡានហ្នឹងតាដល់បាត់ដំបង គឺវាដេកហើយ ដូចនេះចុះពីឡានឡើងឡានថ្មីទៅ ព្រោះអីឡានហ្នឹងដល់ម៉ោងដេក»។

រីឯអ្នកខ្លះទៀត ក៏បានណែនាំថា៖ «ទិញសំបុត្រពីក្រុមហ៊ុនផ្ទាល់ៗ គេប្រាប់ពត័មានច្បាស់ កុំទិញតាមតូបៗ រឺ តាមអ្នកចាប់ម៉ូយរកទឹកតែ ពេលខ្លះក្រុមហ៊ុនមិនដឹងអីទេ តែអ្នកលក់ខ្លះខូច»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@exercise2024 #ឆ្អែតចិត្តហើយ #ឡានដេកយប់#បើមិនដឹងកុំចេះតែហានប្រយ័ត្ត#ផ្ញើរទៅអ្នកលក់សំបុត្រឡានមួយចំនួនតូច#ផ្ញើរទៅបងៗរត់ឡានយប់មួយចំនួនតូចផងដែរ#ត្រូវមានទំនួសខុសត្រូវផងមេៗ ♬ original sound – vandy yom
×