Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ខ្លាំ​ង! ការពិត​ទេ? ថា​ជនជាតិ​វៀតណា​ម ដើរ​ទិញ​ទូរ​ស័ព្ទ​ខូច​ៗ ដើម្បី​ចម្រាញ់​យក​មាស

ដូចដែលប្រិយមិត្ត និងមហាជន បានដឹងរួចហើយ ចំពោះការទិញទូរស័ព្ទខូចៗ ពីសំណាក់ជនជាតិវៀតណាម ដែលបានជិះម៉ូតូដើរចេញលុកលុយពេញស្រុកខ្មែរ ដោយទិញក្នុងតម្លៃថោកៗ។ តែទន្ទឹមនឹងការដើរទិញនេះផងដែរ គេក៏មិនដឹងថា ជនជាតិវៀតណាមទាំងនោះ ទិញយកទូរស័ព្ទខូចៗយកទៅផលិតទូរស័ព្ទថ្មី ឬ ក៏ដើម្បីសម្រាប់ប្រយោជន៍អ្វីនោះទេ។

តែដោយឡែក ថ្មីៗនេះ គ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញវិដេអូចែករំលែកមួយរបស់បុរសម្នាក់ ដែលបានបង្ហាញជនជាតិវៀតណាម ដោះទូរស័ព្ទខូចៗដែលបានប្រមូលទិញ យកផ្នែកគ្រឿងក្នុងដែលអះអាងថាមានសារធាតុមាស ទៅចម្រាញ់បង្កើតជាដុំមាស។

បុរសរូបនេះ បាននិយាយថា ជនវៀតណាម ដើរទិញទូរស័ព្ទខូចៗ ក្នុងតម្លៃថោកៗ យកទៅលក់ឲ្យឈ្មួញធំ ដែលបន្ទាប់មក បានដោះវាយកម្ទេចទូរស័ព្ទរាប់ម៉ឺនគ្រឿង ដោយដោះយកត្រង់ផ្នែកស៊ីមកាត និងផ្នែកផ្សេងៗទៀត ដែលមានសារធាតុមាស យកទៅដុសលាងសម្អាត រួចស្លចម្រាញ់ចេញជាមាសតែម្តង ខណៈដែលកន្លែងចម្រាញ់ ក៏បង្ហាញសុទ្ធតែដុំខ្សែកពណ៌មាសគួរឲ្យភ្ញាក់ផ្អើល។

ទោះជាយ៉ាងណា មហាជនជាច្រើន ពុំជឿថាគ្រឿងទូរស័ព្ទមានសារធាតុមាសនោះទេ ដោយចោទថា បុរសរូបនេះបង្កើតវីដេអូភរប៉ុណ្ណោះ។ ជាក់ស្តែង អ្នកចម្រាញ់ម្នាក់ ក៏បានសម្តែងការហួសចិត្តថា៖ «កុំដើរភរគេ មិនល្អទេ ខ្ញុំអ្នកចំរាញ់មាស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×