Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នចំនួន៣ ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវ អន្តរកាលថាមពលស្អាត ឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន”

spot_img

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម TANINAI Ichitomo រដ្ឋមន្ត្រីនិងជាឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចុះហត្ថលេខារវាងក្រសួងរ៉ែនិងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

អន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរ៉ែនិងថាមពល កំណត់ហេតុនៃកិច្ចពិភាក្សា ស្ដីពី “គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្ដរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន” ក្រោម គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួងរ៉ែនិងថាមពល និងរដ្ឋាភិបាលជប៉ុន ត្រូវបានចុះ ហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងលោកស្រី Kami Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។

គម្រោងនេះមានគោលបំណងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសង្គមដែលមានអព្យាក្រឹតកាបូន សម្រាប់ប្រទេសកម្ពុជាជាមួយនឹងការរក្សាឱ្យបាននូវតុល្យភាពនៃសន្តិសុខថាមពល កំណើនសេដ្ឋកិច្ច និង កិច្ចការពារបរិស្ថាន។ គម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែនិងថាមពល និងភាគីពាក់ព័ន្ធ ក្រុមជំនាញការ របស់ JICA នឹងពិនិត្យលើគោលនយោបាយ និងសេណារីយ៉ូពាក់ព័ន្ធទាំងអស់ វិភាគលើគុណសម្បត្តិនិង គុណវិបត្តិនៃសេណារីយ៉ូនីមួយៗព្រមទាំងកំណត់អំពីបច្ចេកវិទ្យានិងវិធានការណ៍ជាអាទិភាពទាំងឡាយ ដែលត្រូវសម្រេចដាក់ឱ្យប្រើប្រាស់ ជាមួយនឹងការរៀបចំសកម្មភាពគោលនយោបាយ ក្របខណ្ឌទទួល ខុសត្រូវរបស់ស្ថាប័ន និងគម្រោងនិងយុទ្ធសាស្ត្រវិនិយោគ។ យោងតាមលទ្ធផលនៃការវិភាគនិងអនុសាសន៍ ទាំងនេះ សេណារីយ៉ូចុងក្រោយបំផុតដែលសមស្របជាងគេនៃផែនទីបង្ហាញផ្លូវនេះ នឹងកំណត់អំពីផែនការសកម្មភាពនានា ដែលក្រសួងរ៉ែនិងថាមពលត្រូវអនុវត្តឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន។ យើងជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ គម្រោងរៀបចំផែនទីបង្ហាញផ្លូវនេះ នឹងចូលរួមចំណែកដល់ការសម្រេចឱ្យបាននូវសង្គមអព្យាក្រឹតកាបូនសម្រាប់ប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០៥០៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×