មហាជននៅលើបណ្តាញសង្គម Facebook និង TikTok ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈបានឃើញគូស្នេហ៍មួយគូ (ភេទដូច) ហើយប្រៀបដូចម្តាយនិងកូនស្រីអ៊ីចឹង ដែលបានភ្ជាប់ពាក្យយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
បើតាមប្រភពបានឲ្យដឹងថា ខាងស្រីមានឈ្មោះ ណេង ស្រីតូច អាយុ ៣១ ឆ្នាំ ខណៈប្តីឈ្មោះ ជា លីម អាយុ ៤៩ ឆ្នាំ។ ចំណងស្នេហ៍អ្នកទាំងពីរបានកើតឡើង រហូតដឹកដៃគ្នាភ្ជាប់ពាក្យបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ គឺផ្តើមចេញពីខាង ជា លីម លួចស្រលាញ់ ណេង ស្រីតូច រយៈពេល ៥ឆ្នាំ មុននឹងមើលចិត្ត ស្និទ្ធស្នាលគ្នា៤ឆ្នាំ (សរុប៩ឆ្នាំ)។
ក្រោយឃើញបែបនេះ ក៏មានមតិមួយចំនួនបានសម្តែងការហួសចិត្ត រិះគន់ថា៖ «គិតអី?, ចែស្អាតណាស់ ម៉េចបានទៅអ៊ីចឹង, ស្រឡាញ់លុយមែន!?»។ រីឯអ្នកខ្លះទៀតក៏បានសើចចំអកថា៖ «ម៉ាទោស ស្មានតែម៉ែនិងកូន, ដូរភពសិន ដំបូងស្មានម៉ែនាំកូនការប្តី ការពិតគេប្តីប្រពន្ធគ្នាសោះ, មើលមួយភ្លែតស្មានតែ សុខា រៀបការ, ឆ្ងល់ណាស់ មិនដឹងយកគ្នាម៉េចទេ បើស្រីដូចគ្នាចឹង?»។
ដោយមិនទុកយូរ បន្ទាប់ឃើញគេរិះគន់ សើចចំអកបែបនេះ ខាងស្រីក៏បានខមិនឆ្លើយតបថា៖ «បងអត់គិតអីទេ គ្រាន់តែដឹងថាមានក្ដីសុខ ពេលបាននៅក្បែរគាត់តែប៉ុណ្ណឹងឯង, ខុសមែនទេ ដែលយើងស្រលាញ់គ្នា, អរគុណអូន ដែលសរសើរបងស្អាត ហើយធ្វើម៉េច បើព្រហ្មលិខិតកំណត់អោយបងស្រលាញ់មនុស្សស្រីដូចគ្នា ហើយបងមិនដឹងកែចារឹត អោយមកស្រលាញ់មនុស្សប្រុសវិញម៉េចទេ»។ ខាងស្រីក៏បានតបខមិនមួយទៀតដែលចោទមកពីស្រលាញ់លុយថា «ឲ្យតែគេស្រលាញ់ប្តីចាស់ ដឹងតែបោកលុយប្តីហ្នឹងរហូតមែន។ ខ្ញុំស្រលាញ់គ្នាចិត្តនិងចិត្តណា ខ្ញុំមិនដែលគិតរឿងលុយជាមួយគាត់ទេ អ៊ីចឹងកុំភ័យ ខ្ញុំគ្មានកម្មពៀរអីទេ»។
ទោះជាយ៉ាងណា មានមតិគាំទ្រ និងលើកទឹកចិត្តមិនតិចនោះទេ ដោយបានចូល Comment ថា «Wow congratulations So sweet, ជូនពរចែមានក្តីសុខពេញមួយជីវិត, កុំខ្វល់ពួកអ្នកទើសអូន សំខាន់យើងមានក្តីសុខ យើងមានសុភមង្គល,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















