បុគ្គលិកនៅឧទ្យានថនិកសត្វសមុទ្រ SeaWorld ក្នុងទីក្រុង San Diogo រដ្ឋកាលីហ្វញ៉ា ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រម្សិលមិញនេះ ដោយសារបង្កើតបណ្តាញរត់ពន្ធគ្រឿងក្នុងសត្វ រួមមានលិង្គរបស់សត្វផេងឃ្វីន (Penguin) ជាដើម។
លោក Thomas C. Frampton អាយុ ២៧ឆ្នាំ ត្រូវបាន FBI ចាប់ខ្លួនភ្លាមៗ នៅពេលគាត់មកដល់កន្លែងធ្វើការរបស់គាត់។ គាត់ត្រូវបានចោទប្រកាន់ពីបទប្រមូលទិញ និងជួញដូរគ្រឿងក្នុងពពួកថនិកសត្វសមុទ្រ និងត្រូវគេសង្ស័យថា បាននាំចេញលិង្គបក្សីចំនួន ១២.៥០០លិង្គទៅកាន់ប្រទេសចិនក្នុងរយៈពេល ២ឆ្នាំ។
បើតាមអ្នកស៊ើបអង្កេតរបស់ FBI បានឲ្យដឹងថា លោក Thomas C. Frampton បានប្រមូលយកគ្រឿងក្នុងសត្វដោយខ្លួនគាត់ផ្ទាល់ ចំពោះសត្វណាដែលស្ថិតក្រោមការមើលថែរបស់គាត់ ហើយលោកក៏មានបណ្តាញទាក់ទងជាមួយនឹងសួនសត្វ និងឧទ្យានផ្សេងៗទៀតផងដែរ ដើម្បីឲ្យគេប្រមូលលិង្គសត្វឲ្យគាត់។
ប៉ូលីសបានរកឃើញ លិង្គសត្វផេងឃ្វីនចំនួន ៨៤នៅក្នុងផ្ទះរបស់គាត់ និងលិង្គបក្សីទឹកផ្សេងៗទៀតដូចជា ទា ក្ងាន់ និងបក្សីចាប់ត្រីផងដែរ ហើយលិង្គទាំងនោះ ត្រូវរក្សាទុកក្នុងទូរទឹកកកក្នុងផ្ទះរបស់គាត់។
អ្នកស៊ើបអង្កេតក៏បានរឹបអូសយកកុំព្យូទ័រចំនួន ២គ្រឿង និងឯកសារជាច្រើន ដោយសង្ឃឹមថា នឹងអាចរកឃើញភស្ថុតាងបន្ថែមដើម្បីកំណត់មុខសញ្ញាជនរួមផ្សំគំនិត។
ការជួយដូរគ្រឿងក្នុងសត្វកំពុងធ្វើឲ្យអាជ្ញាធរអាមេរិចមានក្តីកង្វល់យ៉ាងខ្លាំង ខណៈដែលអ្នកលួចបាញ់សត្វ និងពេទ្យសត្វមួយចំនួនបានរកលុយបានយ៉ាងច្រើន ពីការផ្គត់ផ្គងគ្រឿងក្នុងសត្វខុសច្បាប់ទៅឲ្យទីផ្សារក្នុងប្រទេសចិន ដែលគ្រឿងក្នុងទាំងនោះ ត្រូវបានគេប្រើប្រាស់ជាថ្នាំបុរាណចិនដើម្បីព្យាបាលបញ្ហាអសត្ថភាពផ្លូវភេទ។
បើតាមអង្គការសង្គមនុស្សអាមេរិច បានឲ្យដឹងថា លិង្គសត្វផេងឃ្វីនមួយអាចមានតម្លៃលើសពី ៦.០០០ដុល្លា ហើយចំពោះលិង្គសត្វដែលកាន់តែកំរ និងមានតម្លៃកាន់តែថ្លៃ៕ សុភ័ក្ត្រ
ប្រភព៖ World News Daily Report