Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់ ជិះ​សុទ្ធ​ឡា​ន! ដាក់​បាត​រាល់​ព្រឹក ចេះតែ​សង្ស័យ​ដែ​រ តែ​ទាល់​សមត្ថកិច្ច​ឃាត់ខ្លួន ទើប​ដឹង​ថា​សុទ្ធ​តែ…

តាមការកត់សំគាល់ នោះជាទំនៀមទម្លាប់តំបន់ស្រុកស្រែ គឺព្រះសង្ឃមានសិទ្ធិបិណ្ឌបាត តែក្នុងមូលដ្ឋានប្រជាពលរដ្ឋចំណុះជើងវត្តប៉ុណ្ណោះ ហើយក៏មិនអាចនិមន្តបិណ្ឌបាតជ្រៀតចូលក្នុងមូលដ្ឋានវត្តផ្សេងបានឡើយ។ លើសពីនេះ ប្រជាពលរដ្ឋជាពុទ្ធបរិសទ ក៏ស្គាល់ព្រះសង្ឃនៅក្នុងវត្តរបស់ខ្លួនគោរពប្រតិបត្តិយ៉ាងច្បាស់ផងដែរ ហេតុនេះ មិនអាចមានលោកសង្ឃក្លែងក្លាយណា មកបន្លំភ្នែកពួកគាត់បាននោះទេ។

ទោះជាយ៉ាងណា ដោយសារតែនៅក្នុងទីក្រុងភ្នំពេញ ជាទីកន្លែងប្រមូលផ្តុំមនុស្សរស់នៅ និងមករកស៊ីស្នាក់នៅកកកុញ ជាហេតុធ្វើឲ្យកើតមានលោកសង្ឃក្លែងក្លាយ មកបន្លំបិណ្ឌបាតជារឿយៗ ឬរាល់ថ្ងៃក៏មិនដឹងដែរ។ ពិតណាស់ ប្រជាពលរដ្ឋ ជាពុទ្ធបរិសទខ្លះ បានដាក់បាតទាំងបង្ខំចិត្ត បន្ទាប់ពីបានឃើញសង្ឃប្លែកៗមុខ មកបិណ្ឌបាត ខណៈតែងឃើញលោកសង្ឃខ្លះដោយមិនដឹងថា ជាសង្ឃក្លែងក្លាយ ឬ ត្រឹមត្រូវនោះ បានចុះពីរ៉ឺម៉កកង់បី ឬ PassApp កណ្តាលផ្លូវ រួចចាកចេញដើរបិណ្ឌតាមផ្ទះប្រជាពលរដ្ឋតែម្តង។

ដូចគិតក្នុងចិត្តមិនខុសមែន ដោយថ្មីៗនេះ សង្ឃក្លែងក្លាយចំនួន ៧ នាក់ ត្រូវបានសមត្ថកិច្ចក្របួចបានទាំងសំបុកតែម្តង បន្ទាប់ពីគេបានប្រទះឃើញកំពុងផ្លាស់ប្តូរសម្លៀកបំពាក់ដោះស្បង់ចីរវ ស្លៀកខោអាវ នៅក្នុងឡាន កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវលេខ១ (ហៅផ្លូវតាកន) កែងផ្លូវសហព័ន្ធរុស្ស៊ី ខាងត្បូងវត្តទួលសុភាឃួន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនក្លែងជាសង្ឃទាំង៧នាក់នេះ ត្រូវបានដឹងថា បានដើរបិណ្ឌបាតបច្ច័យតាមផ្សារ និងផ្ទះប្រជាពលរដ្ឋ នៅក្នុងខណ្ឌចំនួន៣ គឺ៖ទឹកដីខណ្ឌដង្កោ, ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានដក​ហូត​វត្ថុ​តាងរួម​មាន៖​ រថយន្ត​ចំនួន ១គ្រឿង​, បាត្រសម្រាប់ដាក់​បាយ​ចំនួន ៧គ្រឿង, ឆ័ត្រ​បាំង​ថ្ងៃ​​ចំនួន​៧, ស្បង់​ជី​វ​មួយ​ចំនួន​ និង​សម្ភារមួយ​ចំនួន​ទៀត​។

ជន​សង្ស័យ​ទាំង ៨ នាក់ (រួមទាំងអ្នកបើកបរ) ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ ​ឃាត់​ខ្លួន​ និងកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​ចាត់ការ​តាមច្បាប់ផងដែរ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×