Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឃើញ​ក្របី​ជល់គ្នា! ឥឡូវ មក​មើល​ឡាន​ថ្លៃ ជល់គ្នា​វិញ​ម្តង តើ​ខាងណា​ថោ​ក ខាងណា​ថ្លៃ!?

មហាជនពិតជាមានការហួសចិត្ត ស្ទើរថ្លែងពុំចេញ បន្ទាប់ពីបានឃើញរថយន្តស៊េរីទំនើប២គ្រឿង បើកជល់គ្នាដូចគោក្របី ហាក់គ្មានតម្លៃសីលធម៌សោះឡើយ ជាពិសេសអ្នកបើកបំពានគេ ដែលសមនឹងមាត់មហាជនថាមិនខុស «ឡានថ្លៃ តែម្ចាស់ថោក» មែន!។

បើតាមរយៈវីដេអូ គឺដំបូងឡើយ គេបានឃើញរថយន្តឡង់គ្រីស័រ ពណ៌ស១គ្រឿង និងរថយន្តទំនើប១គ្រឿងទៀតម៉ាក ssangyong tivoli កំពុងជល់ក្បាលគ្នា។ ប៉ុន្តែ បន្ទាប់មក ក៏ស្រាប់តែរថយន្តឡង់គ្រីស័រ បើករុញរថយន្តទំនើបតូចនោះ ឲ្យថយក្រោយជាច្រើនម៉ែត្រតែម្តង។

ទោះយ៉ាងណា បើតាមសង្កេតមើលក្នុងវីដេអូ នោះរថយន្តស៊េរីទំនើប tivoli ពណ៌សំបកឪឡឹក ស្ថិតក្នុងគន្លងស្របទិស ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ស្រាប់តែខាងឡានឡង់គ្រីស័រ បើកបំបុកគេបែបនេះ។ ជាក់ស្តែង បើតាមសាក្សីនៅកន្លែងកើតហេតុ ក៏ត្រូវបានលឺនិយាយថា ឡង់គ្រីស័រ ឈ្លើយ សាហាវមែន ព្រោះឡាន tivoli ស្ថិតនៅក្នុងគន្លងផ្លូវរបស់គេសោះ។

ក្រោយពីបានឃើញបែបនេះ បងប្អូនមហាជនបានសម្តែងការហួសចិត្តថា៖ «ឡានថ្លៃតែម្ចាស់ថោក, សីលធម៌ជាមនុស្សរបស់ខ្មែរយើង បាត់ទៅណាអស់ហើយ!, ឡាន​ធំ​ខុសហើយ​នៅ​ធ្វើ​ចរិត​ប្រហើន​ ឈ្លើយ​ទៀត​។ ខ្មែរ​សម័យ​បច្ចុប្បន្ន​ ធ្វើ​អ្វី​អាងលុយ​ អំណាច​ បក្ស​ពួក​ លែង​គិត​ពី​សុជីវធម៌​អស់​ហើយ​ អ្នក​មាន​លុយ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​ក៏​ត្រូវ​ដែរ​..ឃើញ​ជាក់​ស្ដែង​ស្រាប់​។

ទាក់ទងនឹងទង្វើដ៏អសិលធម៌នេះផងដែរ ក៏មានមតិលើកឡើងថា៖ «ខ្ញុំ​បើក​បរ​រាល់​ថ្ងៃ​ជួប​ច្រើន​ណាស់​ មាន​តែ​ការ​យល់​យោគ​យល់​គ្នា​ទេ​ ដែល​នាំ​ឲ្យ​ជីវិត​ស្ងប់​សុខ​..រឿង​ដែល​អត់​បាន​ អត់​ធ្មត់​ទៅ​ ស្ងប់​សុខ​រាងខ្លួន…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×