ស្ត្រីអាមេរិច ម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងទីក្រុង Albuquerque រដ្ឋ New Mexico ដោយសារតែតេទៅរំខាន អតីតសង្សាររបស់ខ្លួនចំនួន ៧៧.៦៣៩ដងក្នុងរយៈពេលមួយសប្តាហ៍។
បើតាមការបញ្ជាក់របស់ប៉ូលីស ស្ត្រីឈ្មោះ Linda Murphy វ័យ ២៨ឆ្នាំរូបនោះមិនត្រឹមតែធ្វើការ តេរំខានសង្សារចាស់ទេ នាងថែមទាំងផ្ញើអ៊ីម៉ែលចំនួន ១.៩៣៧ដង ផ្ញើសារ ៤១.២២៩ដង សារសម្លេងចំនួន ២១៧ និងផ្ញើសំបុត្រចំនួន ៦៤៧ ក្នុងរយៈពេលមួយអាទិត្យ។
នាងបានបែកបាក់ជាមួយមិត្តប្រុសឈ្មោះ William Ryans បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាបានរយៈពេល ៣សប្តាហ៍។
នាងត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ទូរស័ព្ទចំនួន ៣គ្រឿងក្នុងពេលតែមួយ ដើម្បីធ្វើការតេទៅកាន់ទូរស័ព្ទផ្ទាល់ខ្លួន ទូរស័ព្ទនៅផ្ទះ និងទូរស័ព្ទនៅកន្លែងធ្វើការរបស់សង្សារចាស់នាង។
ប៉ូលីសបញ្ជាក់ថា ស្ត្រីខាងលើប្រហែលជាផឹកភេសជ្ជៈជាច្រើនដើម្បីកុំឲ្យងងុយគេង និងមិនដេកអស់រយៈពេលមួយសប្តាហ៍ដើម្បីធ្វើការតេទៅកាន់សង្សារចាស់រយៈពេល ២៤ម៉ោង។
មេធាវីរបស់ លោក William Ryans បាននិយាយថា “កូនក្តីរបស់ខ្ញុំអាឡូវនឹងមានអារម្មណ៍ធូរស្រាលខ្លាំង នៅពេលដឹងថា មិត្តស្រីចាស់គាត់ត្រូវគេចាប់ខ្លួន”។
“កូនក្តីរបស់ខ្ញុំមិនបានដេក មិនបានធ្វើការ និងមានជីវិតអាប់អួរអស់ជាង ១សប្តាហ៍”៕ សុភ័ក្ត្រ
ប្រភព៖ World News Daily Report