Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដកបញ្ឈរជើងមន្រ្ដីចរាចរណ៍១០ នាក់ ក្រោយផាក២០០$ ឲ្យបាញ់ចូលកុងABA ហើយបន្លំមិនឲ្យវិក្កយបត្រទៀត

spot_img

កំពង់ស្ពឺ ៖ គណនីហ្វេសប៊ុកឈ្មោះ គង្គារ លំអរ មង្គល ” ថាប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺផាកពិន័យ២០០$ ឲ្យបាញ់ចូលកុងABAនោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងចំណាត់ការ លើមន្រ្ដីចរាចរណ៍ ១០ នាក់ យកមកទុកបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិក និងស្រាវជ្រាវទាក់ទង ដើម្បីសុំធ្វើការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លារជូនគាត់វិញ។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូន សាធារណៈ និងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់មេត្ដាជ្រាប ៖ កាលពីថៃ្ងទី១៦ មករា ២០២៣នេះ មានគណនី ហ្វេសប៊ុកឈ្មោះ គង្គារ លំអរ មង្គល ” ថាប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ដឹងយើងប្រញាប់ ផាក 200$ ឲ្យបាញ់ចូលកុងហើយ បន្លំមិនឲ្យវិក្កយបត្រទៀត ហើយប៉ូលីសឈ្មោះដូចក្នុង A BA (Khem Sothea rith)បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀត គ្រាន់តែខ្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់”។

យោងតាមព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យ ស្វែងរកឈ្មោះ K hem Sothearith ដូចគណនេយ្យ AB A ដែលអះអាងថា ជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យ ABA Kh em Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទីនាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សូមជម្រាបជូន សាធារណៈជនមេត្ដាជ្រាបថាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញ បេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ ៤ គីឡូម៉ែត្រ ៧៩-៨០ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោង មួយគ្រឿងផ្លាកលេខភ្នំពេញ 2BP_46 6 2 ក្នុងទិសដៅពីខាងកើតទៅទិសខាងលិច ឆ្ពោះទៅខេត្ដព្រះសីហនុ សមត្ថកិច្ចបានឃាត់ពិនិត្យរក ឃើញអ្នកបើកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោង ល្មើសច្បាប់។

សមត្ថកិច្ចបានប្រាប់ថា បទល្មើសខាងលើ គឺពិន័យ ១,២០០,០០០ រៀល និងពិន័យ ១ ៥០,០០០ រៀលបន្ថែមល្មើសទំនិញសំពីងសំពោង ពេលនោះ អ្នករួមដំណើរ និងជាម្ចាស់សំអាងការ បានប្រាប់ថា សុំសំរួល ដោយសុំជូនជាប្រាក់ ២០០ដុល្លារ តែសុំលេខ ABA ដើម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ ២០០ ដុល្លាររួចក៏បានបន្ដដំណើរទៅបាត់ ។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងចំណាត់ការ លើមន្រ្ដីចរាចរណ៍ទាំង ១០ នាក់ យកមកទុកបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិក អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវ ដើម្បីចំណាត់ការនីតិវិធីបន្ដ ចំពោះម្ចាស់រថយន្តខាងលើ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្រាវជ្រាវទាក់ទង ដើម្បីសុំធ្វើការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លារ ជូនគាត់វិញ។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកនិយម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្ដាជ្រាបនិងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធ និងអំពើអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈ ដើម្បីរួមចំណែកស្ថាបនាកែលំម្អរ ចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×