Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់​យ៉ាងណា? ក្រោយ​នាយ ចឺម ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​គ្រឿងឥស្សរិយយស​មួយ​នេះ ស្រាប់តែ​មន្រ្តី​យោធា​ម្នាក់​លើកឡើ​ង​ថា…

អតីតារាកំប្លែង ដែលវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងដ៏ល្បីឈ្មោះ លោក សុខ មេសា (ហៅ ចឺម) ថ្មីៗនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ ស្រាប់តែត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​ «ធិបឌិន្ទ» ក្នុងចំណោមគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន ៧០ រូប។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ly Samedy កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះព្រះរាជក្រឹត្រប្រោសប្រទាន និងភ្ជាប់សារអបអរសាទរថា៖ «អបអរសាទរប្អូន ចឺម ដែលត្រូវបានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ»។ ហើយទន្ទឹមនឹងការបង្ហោះនេះ ឃើញថាមានការសាទរយ៉ាងច្រើនពីសំណាក់មហាជនផងដែរ។

ទោះយ៉ាងណា ក្រោយឃើញនាយ ចឺម ត្រូវបានព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយសមួយនេះ ក៏ស្រាប់តែឃើញមន្រ្តីយោធាម្នាក់ បានបញ្ចេញមតិហាក់សម្តែងការហួសចិត្តរៀបរាប់តាមរយៈខមិនថា៖ «ខ្ញុំបោះតង់ដេកក្នុងព្រៃរាប់ឆ្នាំដើម្បីបម្រើជាតិ ការពារព្រំដែន មិនទាន់បានមេដាយ រឺប័ណ្ណសរសើរមួយផង អាប្អូននេះដើរតែច្រៀងយកលុយដាក់ហោប៉ៅខ្លួនឯងសោះ បានគ្រឿងឥស្សរិយយសខ្ពស់ដល់ថ្នាក់ហ្នឹង បងសុំសរសើរហើយ»។

តែទន្ទឹមនឹងមន្រ្តីយោធារូបនោះ បានបង្ហាញអារម្មណ៍មិនពេញចិត្ត ក្នុងនោះ ក៏មានអ្នកមានប្រាប់ឲ្យដឹងថា នាយ ធ្លាប់មានស្នាដៃធ្វើផ្លូវ១ខ្សែនៅកំពង់ស្ពឺ ផងដែរ។

ពិតណាស់ កាលពី​២០២១​ ឆ្នាំកន្លងទៅ​នេះ នាយ ចឺម បាន​ជួយ​ធ្វើ​ផ្លូវ​អ្នកភូមិ នៅ​ស្រុកកំណើត​របស់ខ្លួន ស្ថិត​ក្នុងឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ហើយ​ការជួយ​ធ្វើ​ផ្លូវ​នេះ ចាយ ​ចឺម ក៏បានបង្ហោះសារបញ្ជាក់​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​ ថា «​ធ្វើបុណ្យ​ទាន់​រកបាន ជួយ​ធ្វើ​ផ្លូវ​ជូន​ឃុំ​មហាឫស្សី​យើង អរគុណ​ដល់​មេភូមិ អរគុណ​មេឃុំ ដែល​បាន​ជួយ ស្រុកភូមិ​យើង ហេងៗ​»​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×