Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ទៀតហើយ! ដក​បញ្ឈរជើង​នគរបាល​ចរាចរ​​ខេត្ត​កំពង់ស្ពឺ១០នាក់ បន្ទាប់​ផាកពិន័យ 200$ មិន​ចេញ​វិ​ក័យ​ប័​ត្រ ហើយ​ថែមទាំង​ធ្វើ​រឿង​នេះ…

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ម្ចាស់សំអាងការមួយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ គង្គា លំអរ មង្គល បានបង្ហោះសារទាំងក្តៅចិត្តថា៖ «ប្រយ័ត្ន​ អ្នកជិះផ្លូវជាតិលេខ​ ៤ ប៉ូលីស​ ខេត្តកំពង់ស្ពឺផាកសាហាវណាស់ ដឹងយើងប្រញ៉ាប់​ ផាក​ 200$ អោយបាញ់ចូលកុងហើយ បន្លំមិនអោយវិក័យប័ត្រទៀត​ ហើយ​ ប៉ូលីស ឈ្មោះដូច​ក្នុង​ ABA (Khem Sothearith ) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់»។

ក្រោយរឿងនេះបានផ្ទុះឡើង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺ និងក៏ដូចបញ្ជាក់ឲ្យដឹងពីការដកបញ្ឈរជើងបណ្តោះអាសន្ន ទៅលើនគរបាលចរាចរ ១០ នាក់ ដើម្បីអនុវត្តតាមវិន័យតាមបទបញ្ជាកងកម្លាំងនគរបាលជាតិ។

ស្នងការខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាល​ពី​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​នគរបាលចរាចរ​ បាន​​រឹតប​ណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅចំណុច​ផ្លូវជាតិលេ​ខ​៤​ គីឡូម៉ែត្រ​៧៩-៨០​ និងបានឃាត់​រថយន្ដ​កូរ៉េ​ដឹកទំនិញ​សំពីងសំពោង​ មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ​ 2BP-46​6​2​ ក្នុងទិស​ដៅពីខាងកើតទៅទិសខាង​លិច​ (ឆ្ពោះ​ទៅ​ខេត្ដ​ព្រះសីហនុ)។

ក្នុងការហៅឃាត់នោះ​​ សមត្ថកិច្ច​បានពិនិត្យរក​ឃើញអ្នកបើកបរ​ឈ្មោះ​ នី​ វ៉ាន់ហេង​ ភេទប្រុស​ អាយុ​ ២២ ឆ្នាំ​ គ្មាន​ប័ណ្ណ​បើកបរ​ និ​ងដឹក​ទំ​និញ​សំ​ពីងសំពោង​ល្មើ​ច្បាប់ ហើយ​បទល្មើ​ទាំងពីរករណីនេះ​ គឺត្រូវពិន័យ​ ១,២០០,០០០​ រៀល​ និង​ពិន័យ​ ១​៥០,០០០​ រៀលប​ន្ថែ​ម ​ល្មើសទំនិញសំពីងសំពោង។ នៅ​ពេលនោះ ​អ្នករួ​ម​ដំ​ណើរ​ និងជាម្ចាស់សំអាងការ​បា​ន​ប្រាប់ថា ​សុំសំ​រួល​ ដោយសុំជូនជាប្រាក់​ ២០០ ដុល្លារ​ តែសុំលេខ​ ABA ដើម្បី​ឱ្យអ្នកផ្ទះបា​ញ់លុយចូល ព្រោះខ្លួនមិ​នមាន​ប្រាក់ជាប់ខ្លួន។

ទោះជាយ៉ាងណា អ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថាបន្ទាប់បាញ់លុយឲ្យ ហើយគ្រាន់តែថតទុកផ្ញើឲ្យអ្នកផ្ទះមើលជាភស្តុតាង បែរជាលោកប៉ូលិសឈ្មោះ ខែម​ សុធារិទ្ធ​ អត្ដលេ​ខ​ ៧៥​៧៤៣​ តួនាទី​ នា​យ​ផ្នែក​ ការិយា​ល័យ​ចរា​ចរ​ណ៍​ផ្លូវគោ​ក បែរជាទាញទូរស័ព្ទដើម្បីលុបរូបចោល ធ្វើដូចជាចោរលួចបន្លំដូចគេថាមិនខុស ហើយថែមទាំងមិនចេញវិក័យប័ត្រឲ្យទៀត ជាហេតុធ្វើឲ្យម្ចាស់ឡានក្តៅក្រហាយ បង្ហោះផ្អើលបានបញ្ឈរជើង១០នាក់បែបនេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×