តាមនោះសាក្សីម្នាក់ដែលស្នាក់នៅអគារជាប់គ្នានោះបានឮសូរសម្រែកឆ្កែញីមួយក្បាល ហើយក្រោយពេលបបួលគ្នាលួចមើលតាមចម្រឹងបង្អួច ទើបដឹងថាសម្រែកដ៏ឈឺចាប់របស់ឆ្កែញីនេះ អាស្រ័យដោយបុរសឆ្កួតវង្វេងនឹងតណ្ហាសញ្ជាតិបារាំង ចាប់សង្កត់វាដើម្បីបម្រើតណ្ហាឆ្កួតលីលារបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថែមទាំងបានកាត់ក្រចកជើងក្រោយរបស់វាចេញ ដើម្បីងាយប្រព្រឹត្តទង្វើអាក្រក់ជាងសត្វតិរច្ឆានទៅទៀត!!! ក្រុមមនុស្សទាំងនោះបាននាំគ្នាទៅប្តឹងប៉ូលិសសង្កាត់ តែវាថាវានិយាយតែជាមួយអ្នកចេះភាសាអង់គ្លេសប៉ុណ្ណោះ ។
វាបានបង្ហាញលិខិតបញ្ជាក់ថាឆ្កែនេះជារបស់វា វាថាវាមិនឲ្យយកឆ្កែនេះទៅណាទាំងអស់ ហើយចាប់ពីពេលនេះទៅដល់ព្រឹកស្អែកពួក “អ្នកឯង” នឹងមិនឮសូសម្រែកវាទៀតទេ ព្រោះថាស្អែកវានឹងរើផ្ទះហើយនាំឆ្កែនេះទៅជាមួយ ។ តាមសំណេរក្នុងបណ្តាញសង្គមក៏បានបញ្ជាក់ថា ឆ្កែនេះស្ទើរគ្មានកម្លាំងនឹងកម្រើក ហើយនៅគូទរបស់វាគេឃើញហើម និងមានខ្ទុះ ។
ឃ្លីបនិងរូបភាពទាំងឡាយត្រូវបានចែករំលែកក្នុងល្បឿនយ៉ាងលឿន ពិសេសនៅវៀតណាម។
អ្នកជិតខាងនិងសាក្សីព្រមទាំងសមត្ថកិច្ចមានវត្តមាននៅកន្លែងកើតហេតុ ។ នេះជាបុរសមានតម្រេកតណ្ហាបែបឆ្កួតលីលា ។
ក្រុមអ្នកដាក់ពាក្យប្តឹងបានផ្តល់ព័ត៌មានបន្ថែមថា ក្រោយពេលសមត្ថកិច្ចមិនអាចដោះស្រាយបានបញ្ហាអ្វីនោះ យុវជនមួយក្រុមដែលស្ថិតនៅក្រុមអភិរក្សសត្វបាននាំគ្នា យ៉ាងកុះករក៏ជួបបុរសសញ្ជាតិបារាំងនេះដើម្បីចរចា ។
បុរសរូបនេះបានសុខចិត្តប្រគល់ឆ្កែញីមួយក្បាលនេះ ហើយវាបានស្រវ៉ាឱបឆ្កែហាក់ដូចជាស្រឡាញ់ណាស់មុនពេលប្រគល់ឲ្យក្រុមអភិរក្សសត្វ ។ វានៅបានងាកមកនិយាយឌឺដងថា ៖ “ខ្ញុំពិតជាស្មានមិនដល់ថា វៀតណាមជាប្រទេសនិយមស៊ីសាច់ឆ្កែខ្លាំងណាស់ តែបែរជាមានអ្នកមកការពារឆ្កែបែបនេះសោះ” ។
ចុងក្រោយក្រុមអភិរក្សបាននាំយកសត្វឆ្កែនេះទៅព្យាបាលនៅពេទ្យសត្វ ។ សូយន