Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​រុញគ្នា​ម្សិលមិ​ញ! អ្នកណា​បំពាន​អ្នកណា ថ្លៃ ថោក ឃើញច្បាស់​នឹង​ភ្នែក​ហើយ…

ដូចដែលបងប្អូនមហាជន បានទទួលជ្រាបរួចហើយ ចំពោះហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ រថយន្ត Land Cruiser ពាក់ស្លាកលេខ ភ្នំពេញ 2BR-7172 បើកបុកនិងរុញ រថយ​ន្តស៊េរីទំនើបមួយគ្រឿង​ទៀតម៉ាក ssangyong tivoli ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងបំផុត។ តែយ៉ាងណា ករណីនេះ ត្រូវបានគេស្តីបន្ទោស គឺមកពីខាង ឡង់គ្រីស័រ បើកឈ្លើយ បំពានគេទាំងស្រុងតែម្តង ព្រោះថារថយន្ត tivoli បើកនៅលើគន្លងផ្លូវរបស់គេប៉ុណ្ណោះ។

ជាក់ស្តែង បើតាមអ្នកដែលបានឃើញហេតុការណ៍នេះផ្ទាល់ ត្រូវបានលឺនិយាយក្នុងវីដេអូថា «សាហាវមែន ឡង់គ្រីស័រ សាហាវមែន! គេនៅលើគន្លងផ្លូវគេសោះ!» និងក៏បានលឺបុរសម្នាក់ទៀតនិយាយដែរថា «ឡានមុនគេចផុត តែឡាននេះគេចអត់រួច»។ នេះសបញ្ជាក់ឲ្យឃើញច្បាស់ថា អ្នកបើកឡានឡង់គ្រីស័រ ជាមនុស្សទំនើង ឬអាងអំណាចតែម្តង។

ពិតណាស់ តាមរយៈវីដេអូចែករំលែកកាលពីម្សិលមិញ​ នោះមហាជនជាច្រើនពុំបានដឹងថា ហេតុការណ៍ដ៏មហាហួសចិត្តនេះ កើតឡើងនៅម្តុំណានោះទេ ដោយម្នាក់ៗបានត្រឹមព្រលះភាគី ឡង់គ្រីស័រ ចាស់ៗដៃប៉ុណ្ណោះ។ ទោះយ៉ាងណា តាមប្រភពចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣) បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៨ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ​ នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់ ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជាលទ្ធផល ឃើញថារថយន្តទំនើបទាំងពីរ បានរងការខូចខាតផ្នែកខាងមុខរៀងៗខ្លួន ហើយសមត្ថកិច្ចក៏បាននាំយក ទៅដោះស្រាយគ្នានៅប៉ុស្តិ៍ផងដែរ បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញថាតើអ្នកណាបំពានអ្នកណា!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×