Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! តៃកុងឡានដឹកថ្ម ថាខ្លួនមិនមែនជាអ្នកខុសទេ ខុសខាងរថភ្លើងអត់ដាក់បារ៉ាស់ ខណៈមនុស្សឈរលើកទង់ជាសញ្ញាជ្រងោៗ

មហាជនអ្នកប្រើប្រាស់បណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងបំផុត ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ឡានដឹកថ្មបើកបរព្រហើន និងខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងដឹកប្រេង បុកពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ខណៈរថយន្តភ្លើងដាច់ទូរមួយកំណាត់ខាងមុខ ធ្លាយប្រេងពេញលើដីតែម្តង។

គ្រោះថ្នាក់ចរាចរណ៍ដ៏មហាហួសចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង​ ១១ និង ៣៦ នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវហាយវ៉េ ត្រង់ចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង​។

តែអ្វីដែលហួសចិត្តខ្លាំងទៀតនោះ គឺថាក្រោយគ្រោះថ្នាក់នេះបានកើតឡើង ស្រាប់តែអ្នកបើកឡានដឹកថ្ម បាននិយាយថា ខ្លួនមិនមែនជាអ្នកខុសទេ ព្រោះខាងបញ្ជាចរាចររថភ្លើងពុំមានដាក់បារ៉ាស់។ ប៉ុន្តែ ទទួលស្គាល់ថា បានលឺស៊ីផ្លេរថភ្លើងដែរ។

បើនិយាយការពិតទៅ ការឆ្លងផ្លូវរថភ្លើង កន្លែងអត់ប៉ារាស់ បើមានបារ៉ាស់ តែគេមិនបិទបារ៉ាស់ នោះគេខុសមែន តែករណីនេះសូមពិចារណាឡើងវិញ គឺមានអ្នកចេញមកផ្អាកចរាចរណ៍ដោយលើកទង់ជាសញ្ញា ខណៈរថយន្តដទៃក៏ត្រូវបានឃើញឈប់រង់ចាំរថភ្លើងផងដែរ ប៉ុន្តែ ដោយសារតែអ្នកបើកឡានដឹកថ្ម បើកលឿនខ្វះការប្រុងប្រយ័ត្ន នៅត្រង់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ និងមិនយកភ្នែកមើលមនុស្សធ្វើសញ្ញា ទើបបង្កគ្រោះថ្នាក់បែបនេះ។

ដោយឡែក បើពិនិត្យមើលចំណុចទី៤ នៃមាត្រា២៣ នៃច្បាប់ស្តីពីការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវរថភ្លើង បានចែងឲ្យដឹងថា៖ «នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងពុំមានរបារ ឬ របាំង ឬ ផ្លាកសញ្ញា ឬ ភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរអាចបើកបរកាត់ទីនោះបាន លុះត្រាជឿជាក់ថា ពុំមានរថភ្លើងណាមួយមកដល់ឡើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@jonadakh

♬ សំឡេងដើម – Green
×