Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃក្រោយ​ឲ្យ​រា​ង! បើក​លឿន​អត់​ស្គាល់​កន្លែង​ការដ្ឋាន មានឯណា ស្រាប់តែ​អ្នកធ្វើ​ផ្លូវ​ទាញ​ដុំ​ថ្ម…

spot_img

ពិតណាស់ អ្នកបើកបរឡានធំមួយចំនួនធំ គឺភាគច្រើនបើកបរព្រហើន និងឈ្លើយៗណាស់ ព្រោះអាងខ្លួនជាឡានធំ បើទោះជាផ្លូវទីប្រជុំជន ឬស្ថានភាពផ្លូវតូចចង្អៀតយ៉ាងណា ដោយមិនខ្វល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃសោះឡើយ។ តែជាមួយទង្វើដ៏ឈ្លើយៗនេះផងដែរ ក៏បានធ្វើឲ្យអ្នកដំណើរក្តៅក្រហាយមិនស្ទើរនោះទេ ដោយម្នាក់ៗសឹងតែចុះរកដុំថ្មគប់ក៏មានដែរ។

ដោយឡែក វីដេអូ TikTok មួយ ដែលត្រូវបានចែករំលែកថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាទប់សំណើចពុំបាន ក្រោយពីបានឃើញបុរសអ្នកធ្វើផ្លូវម្នាក់ រកទាញដុំថ្មគប់ឡានកុងតឺន័រ ដែលបើកលឿនមិនស្គាល់កន្លែងគេធ្វើការងារ។

តាមរយៈវីដេអូ បានបង្ហាញកុងតឺន័រពណ៌ក្រហម១គ្រឿង បើកយ៉ាងលឿន ហុយដីឡើងទ្រលោម។ ភ្លាមៗនោះ ក៏បានឃើញបុរសម្នាក់ក្នុងឯកសណ្ឋានធ្វើផ្លូវ ស្ទុះចេញមករើសដុំថ្ម រួចលើកជាសញ្ញាយាដៃរកគប់ ដែលធ្វើឲ្យឡានកុងតឺន័រ បន្ថយល្បឿនយ៉ាងលឿនតែម្តង ព្រោះខ្លាច «ស៊ី» ដុំថ្ម។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម នាំគ្នាផ្ទុះសំណើចគ្រប់ៗគ្នាតែម្តង និងបញ្ចេញមតិថា៖ «សកម្មភាពគួរឱ្យអស់សំណើច តែមានន័យណាស់, អូនធើលេងតើ, ថ្ងៃក្រោយឲ្យរាង អាអូន!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@userucb4mzvh6m777

♬ សំឡេងដើម – អូនសយខេត្តក្រចេះ❤️🙏🥰😂🤣
spot_img
×