Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី១គូ បំ​បែ.ករ​បង​ចូលផ្ទះ​ប្រណី​ត បង្ក​ការ​ភ្ញាក់ផ្អើ​ល ម្នា​ក់ៗ​ចូល​ខ​មិន​លើក​ឡើង​ចំៗ​ពី​រឿង​នេះ…

spot_img

ការបំផ្លិចបំផ្លាញព្រៃឈើ និងបំរុងធម្មជាតិ បានធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទ នាំគ្នាស្វែងរកទីកន្លែងជម្រក ដែលជាធម្មតាយើងមិនដែលឃើញពីមុនមក។ ក្នុងនោះ មានចាប់ពីពស់ថ្លាន់ ជ្រូកព្រៃ ខ្លា និងរហូតដំរី ដែលជារឿយៗបង្កការភ្ញាក់ផ្អើល ខណៈពួកវាបង្ហាញខ្លួន នៅក្នុងតំបន់លំនៅដ្ឋានអ្នកភូមិ។

ដោយឡែក វីដេអូថ្មីមួយ បានបង្ហាញសត្វដំរីតូចធំមួយគូ បានព្យាយាមបំបែកចូលក្នុងផ្ទះមួយ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។ នេះបើតាមគណនី Twitter ឈ្មោះ Isu Semasa Viral បង្ហាញពីសត្វដំរីបានទម្លុះរបងផ្ទះ ហើយបន្តដើរចូលទីធ្លាខាងមុខផ្ទះប្រណីតមួយ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅតំបន់លំនៅដ្ឋានមួយ ក្នុងស្រុក Kluang ទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

វីដេអូ​នេះ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម ខណៈអ្នក​លេង​អ៊ីនធឺណិត​បាន comment លេងសើចថា៖ «ខ្ញុំ​ជំរាប​សួរ​អ្នក ប៉ុន្តែ​អ្នក​មិន​បាន​ឆ្លើយ សូម​អត់​ទោស​ឲ្យ​ខ្ញុំផង ​ដែល​បាន​បំផ្លាញ​របង​របស់​អ្នក ព្រោះ​យើង​ចង់​ស្នាក់​នៅ​មួយ​យប់, នៅ Kluang វាបានក្លាយជារឿងធម្មតាទៅហើយ ដែលសត្វដំរីចូលក្នុងតំបន់លំនៅដ្ឋាន។ យើង​មិន​អាច​បន្ទោស​ពួក​វា​បាន​ទេ ព្រោះ​យើង​ជា​មនុស្ស​​រញ៉េរញ៉ៃ​ ទៅនឹង​ជម្រក​របស់​ពួកវា»។

រីឯអ្នក​ប្រើម្នាក់ទៀត ក៏​បាន​បន្ថែម​ថា «វា​មិន​ត្រឹម​តែ​ដំរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សត្វ​ព្រៃ​ផ្សេង​ទៀត​ដូច​ជា ខ្លា​ឃ្មុំ ខ្លា ស្វា និង​ច្រើន​ទៀត ​ដែល​បាន​បាត់​បង់ទីជម្រករបស់ពួកវា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×