Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដា​ក់​ចំ​ៗណាស់ ស្តាប់​ហើយ​ឆ្អែត​បាយ​ជំ​នួស! «អ្នកមាន​សម័យថ្មី» និង «អ្នកមាន​ថ្លៃថ្នូរ​ពិតប្រាកដ» ខុសគ្នា​ត្រង់ថា…

ពិតណាស់ អ្នកមានថ្លៃថ្នូរពិតប្រាកដ នោះគេមិនអួតសម្ញែងពីទ្រព្យសម្បត្តិនោះទេ ប៉ុន្តែ ផ្ទុយទៅវិញទេ ដែលអ្នកបង្ហាញភាពមានបាន (មិនដែលស្គាល់មាន) បច្ចុប្បន្នមួយចំនួន ឬហៅថា «អ្នកមានសម័យថ្មី» ដែលមានបានពីទង្វើរកស៊ីបោកប្រាស់គេ ធ្វើឲ្យគេឈឺចាប់ ក្តៅក្រហាយ ហើយចុងក្រោយ អ្នកខ្លះក៏រលាយទៅវិញ គឺតែងតែឃើញអួតសម្ញែងពីទ្រព្យសម្បត្តិ សម្ភារៈនិយម ជាពិសេសបញ្ចេញចរិតអំនួតក្អេងក្អាង ទៅកាន់អ្នកតូចទាបជាងខ្លួន ពោលគឺធ្វើអ្វីឲ្យតែឈ្នះគេ ដោយប្រើអំណាចទឹកលុយទាំងបង្ខំ ដើម្បីឲ្យគេមើលឃើញថាខ្លួនអស្ចារ្យ ដោយមិនគិតពីតម្លៃសិលធម៌ សេចក្តីថ្លៃថ្នូរសោះឡើយ។

លើសពីនេះ «អ្នកមានសម័យថ្មី» ក៏បង្ហាញពីចរិតប្ញកពាក្រអឺតក្រទម ជាពិសេសចំពោះមនុស្សក្បែរជុំវិញខ្លួន ដោយភ្លេចអស់ពីគ្រារួមសុខទុក្ខ និងភាពធ្លាប់ស្និទ្ធស្នាលអតីតកាល។ តែកុំភ្លេចណា ទង្វើមិនចេះ [ដាក់ខ្លួន] ឬ បន្ទាបខ្លួនជាសាមញ្ញជននេះ គឺវារមែងធ្វើឲ្យបាត់បង់ញាតិមិត្តជិតខាងទៅវិញទេ ព្រោះតែគេ [ជ្រិញ] ទៅនឹងភាពហាយសូរ អួតសម្ញែងខ្លាំងរបស់អ្នក ហើយក៏ជឿជាក់ថា គង់តែមានថ្ងៃណាមួយ អ្នកនឹងទឹកភ្នែកពុំខាន ព្រោះតែអស់ញាតិគាំទ្រ។

យ៉ាងណាមិញ ភ្ជាប់នឹងសាច់រឿង «អ្នកមានសម័យថ្មី» នេះផងដែរ លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន HL គ្រុប ក៏បានមានប្រសាសន៍លើកឡើងចំៗ អំពីចរិតអ្នកមានមិនថ្លៃថ្នូរ និងអ្នកមានគេថ្លៃថ្នូរត្រឹមត្រូវមិនអួតសម្ញែង ដោយរៀបរាប់ទាំងក្នុងវីដេអូ និងក៏ដូចជាសារដាស់តឿនថា៖

អ្នកមានសម័យថ្មី និយាយស្តី អឿៗ ,

អួតសម្ភារៈ,

ក្អេងក្អាងខ្លាចគេថាអន់ ,

ប្រើអំណាចតូចតាចរបស់ខ្លួនដែល ទើបបានមកថ្មីៗ ,

បង្អួតហួសមាឌ ,

ចាយដើម្បី showoff ,

ជួបគ្នា មើលើ មើលក្រោម ,

រាប់តែអ្នកខ្ពស់ ,

អ្នកទាប ជាងខ្លួន រាងខ្ពើមៗ សឹងមិនយកភ្នែកមើល,

បែងចែកវណ្ណៈច្បាស់ៗ,

ជាមួយអ្នកក្រ ឫកនោះឫក

ពេលនៅក្បែរអ្នកមានជាងខ្លួន រាបដូចកន្ទេល ។ល។

សូមបងប្អូនកុំជ្រេញបុគ្គលបែបនោះអី ការពិតទៅ ដូចគាត់ចឹងគេហៅថា អ្នកមានសម័យថ្មី , គាត់កំពុងតែឈ្លក់ទឹកម៉ាស៊ីនទេ , ការពិតទៅគាត់ធ្លាប់ត្រូវបានគេ មើងាយ , គាត់មិនត្រូវបានគេ គោរពអោយតម្លៃ , ពេលមានឱកាសគាត់ពិតជាចង់ទទួលបានការគោរពអោយតម្លៃដូចអ្នកមានដែរ តែគាត់ពិតជាមិនបានចាប់អារម្មណ៍ថា ការមិនទទួលបានការអោយតម្លៃគឺមកពី

ចរិក និងទង្វើហ្នឹងឯង , នេះជាហេតុផលដែលគាត់កាន់តែ showoff គាត់កាន់តែធ្លាក់ credit មានន័យថា គេកាន់តែដកពិន្ទុគាត់នៅក្នុងចិត្តគេហ្នឹងឯង ។

អ្នកមានគេថ្លៃថ្នូរណាស់ មកពីចរិតគេថ្លៃថ្នូរ និងភាពដាក់ខ្លួនគេខ្ពស់។

ងាយៗសោះ ម្តេចក៏ធ្វើដល់អោយស្មុគស្មាញម៉្លេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×