Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4C នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាង សង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង លំដាប់ 4C នេះ ដោយមានអញ្ជើញចូលរួមចុះហត្ថលេខារវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវីឡបមេន ខមផេនី។

កិច្ចព្រមព្រៀងសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិនេះ រួមមាន៖ ១. ការចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីបញ្ជាក់បង្ហាញពីកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងការ ងារក្នុងភាពជាដៃគូលើកម្រិតជំនាញ ក្នុងកិច្ចខិតខំប្រឹងប្រែង គាំទ្រការអភិវឌ្ឍ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនអាកាសយានដ្ឋាន និងឋបនីយភណ្ឌគាំទ្រផ្សេងៗ, ២. ផ្តល់ការទទួលស្គាល់លើផែនការមេ សម្រាប់ការសាងសង់អាកាសយាន្តដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង និង ៣. ការចេញ និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់លើផែនការមេ ជូនក្រុមហ៊ុន។​

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០០៩មក ក្រុមហ៊ុនចាប់ផ្តើមសាងសង់ផ្លូវគ្រួសក្រហម នៅលើកោះរ៉ុង បន្ទាប់មកសាងសង់សណ្ឋាគារ លំដាប់ផ្កាយ ៣ នៅឆ្នាំ ២០១៣ ប្រើទុនចំនួន ១៥លានដុល្លារអាមេរិក, សណ្ឋាគារលំដាប់ផ្កាយ ៥នៅឆ្នាំ ២០១៥ ប្រើទុនចំនួន ៤០លានដុល្លារអាមេរិក ដោយសណ្ឋាគារនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ាប្រធានបន្តទៀតថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចាប់ផ្តើមការអភិវឌ្ឍនោក្នុងពេលនេះ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈបេល ៥ឆ្នាំ។

យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អាកាសយានដ្ឋានដែលបម្រុងនឹងធ្វើការសាងសង់នេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី ៤ ដែលចូលរួមវិនិយោគពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ៕

spot_img
×