ឪពុកម្តាយ សាច់ញាតិ មិត្តភក្តិជិតស្និទ្ធណាមិនស្លុតចិត្តទៅ ព្រោះថា ត្រឹមតែមួយពព្រិចភ្នែកសោះ បងប្អូនស្រីបង្កើត២នាក់ បានលាចាកលោកទាំងវ័យក្មេង និងកំពុងពេញសម្រស់បែបនេះ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អកុសល ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ស្ថិតនៅចំណុចក្បែរសាលារៀន ១ឧសភា ខាងជើងផ្សារអង្គតាសោម ខេត្តតាកែវ។
ប្រភពពីគណនីហ្វេសប៊ុក MoNy Soly ត្រូវជាមិត្តភ័ក្ដិបានសរសេររៀបរាប់ទាំងក្តីសោកសៅថា៖«ថ្ងៃថ្មីសម្រាប់អ្នកទាំងពីរហើយ បានត្រឹមតែមកជូនដំណើរចុងក្រោយ ជាតិក្រោយសុំឲ្យអ្នកទាំងពីរជួបតែមនុស្សល្អៗ ជាតិក្រោយកុំឲ្យអ្នកទាំងពីរអាយុខ្លីដូចជាតិនេះ បែកគ្នារហូតហើយ 15.01.2023 អនុស្សាវរីយ៍ល្អៗនៅមានច្រើនណាស់ ធ្លាប់តែមានកញ្ញាហៅទៅហូបអី តែពេលនេះលែងមានកញ្ញាហៅថាហូបអីទៀតហើយ ទៅណាក៏គ្មានកញ្ញាហៅទៀត»។
ដោយឡែក មិត្តភក្តិម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុក Mëñg Łïëk ក៏បានបង្ហោះទុក្ខដ៏ក្រៀមក្រំពីការបាត់បង់មិត្តស្រីជាទីស្រលាញ់ទាំងពីរ រៀបរាប់ទាំងក្តីរំជួលចិត្តថា៖ «គេដាច់ចិត្តទៅចោលយើងអស់ហើយ មិចបានទៅជាចឹង ចុះណាពាក្យសន្យាបោះពីរនាក់ហែង វាលឿនពេកហើយ ទទួលយកអត់បានតេម្ដងទាំងពីនាក់បងប្អូន Mëë Ÿoēñ លក្ខិ ណា ទៅអោយបានសុខណា»។
ជាមួយគ្នានេះផងដែរ ក៏ឃើញបណ្តាមិត្តភក្តិ និងហ្វេនៗជាច្រើនក្នុងហ្វេសប៊ុក ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធប្អូនស្រីទាំងពីរ ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









