Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បួន​ខូច​រត់​មក​ដេក​ក្រោ​ម​ឡាន ធ្លាប់តែ​ឃើញ​នៅ​ស្រុក​ចិន ឥឡូវ​មាននៅ​ខ្មែរ​ហើយ! សំខាន់​ជិះ​រ៉ឺម៉ក​អត់​ឲ្យ​លុ​យ​ទៀត

ទង្វើខូចរត់ចូលក្រោមឡាន ហើយធ្វើពុតជារងរបួស ដើម្បីទាមទារសំណងពីម្ចាស់ឡាន គឺធ្លាប់តែឃើញនៅក្នុងស្រុកចិន។ តែដោយឡែកថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម​ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដែលបានឃើញបុរសម្នាក់ដោយមិនដឹងជាពិការជើងពិត ឬធ្វើពុតយ៉ាងណានោះទេ បានធ្វើនូវទង្វើដ៏គួរឲ្យស្អប់ ជិះរ៉ឺម៉កកង់បីអត់ឲ្យគេលុយហើយ បែរជាធ្វើជាដេកដួលនៅមុខរថយន្ត ដែលឃើញហើយពិតជាដ៏ហួសចិត្តខ្លាំងបំផុត។

បើតាមអ្នកលេងបណ្តាញសង្គម បានប្រាប់ឲ្យដឹងថា ហេតុការណ៏ដ៏ហួសថ្លែងនេះ ដែលបានកើតឡើងកាលពីវេលម៉ោង ៤ និង ៣ នាទី ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ គឺស្ថិតនៅចំណុចផ្លូវបំបែកមួយកន្លែង (ផ្លូវម៉ៅសេទុង) ក្បែរស្ថានទូតចិន។

តាមរយៈវីដេអូ បានបង្ហាញបុរសខូចរូបនោះ ដែលមានជើង២ធម្មតា តែមានជើងច្រត់សង្ខាង កំពុងឈប់នៅក្រោមដើរឈើ បន្ទាប់ចុះពីកង់បី។ ប៉ុន្តែ ដោយសារចាកចេញមិនឲ្យលុយ ស្រាប់តែបុរសអ្នករត់កង់បី ចាប់ក្របួចទាញកន្សែងបង់.ក ប្រតាយប្រតប់គ្នា ហើយអ្នករត់កង់បី ក៏រុញឲ្យដួលទៅនឹងដី។ តែអ្វីដែលហួសចិត្តខ្លាំងនោះ គឺបន្ទាប់រួចងើបឡើង បុរសខូចនោះក៏បានដើរអង្កក់ ធ្វើជាដួលចូលមុខឡានតែម្តង។

វីដេអូបានបង្ហាញឲ្យឃើញទៀតថា នៅពេលបុរសម្នាក់ និងអ្នករត់កង់បី ចូលទៅហៅចេញពីមុខឡានគេ ស្រាប់តែបុរសពិការខូចនេះ បានយកឈើច្រត់គ្រវីគ្រវាត់ មិនឲ្យចូលមក ហើយក៏បានងើបឡើងធ្វើដួលចូលមុខឡានជាលើកទី២។ ទោះជាយ៉ាងណា បន្ទាប់មក គេក៏បានឃើញស្រ្តីជាម្ចាស់ឡាន បានបើកទ្វាឡានឲ្យបងប្អូនជួយអន្តរាគមន៍ ហើយនៅទីបំផុត បុរសខូចរូបនេះក៏បានងើបឡើង រួចដើរចាកចេញទៅ ខណៈបងប្អូនអ្នកធ្វើដំណើរបានត្រឹមហួសចិត្តប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ទស្សនាវីដេអូ => (Video)

×