Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ Prank ទេ​ដឹង!? ជិះ​ម៉ូតូ​តាម​ចា​ប់ «អត់​ពាក់​ខ្សែក្រវាត់» ម៉ោង ៣ ភ្លឺ តែ​ប៉ះចំ​ស្រី​ស្អាត​ខ្លាំង ចុងក្រោយ បែរ​សុំ​លុប​វីដេ​អូ និង​សម្រួល​បាន​អត់

spot_img

រឿងប៉ូលិសចរាចរណ៍ ជាពិសេសក្រុម «និនចាវែនតាខ្មៅ» ជ្រែកនៅលើដងផ្លូវ បើនិយាយពីល្បី គឺហៅលែងឮហើយ នោះក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ស្អប់ខ្លាំងបំផុត ទាក់ទងរឿងផាកពិន័យ ព្រោះថាបើយើងមិនខុស ក៏ប៉ូលលិសមួយចំនួនអស់ទាំងនោះ សម្លុតគំរាមធ្វើយ៉ាងណា ទាល់តែបានលុយក្តៅក្រហាយ ចូលហោប៉ៅ ដោយមិនខ្វល់ប្រជាពលរដ្ឋ ជេរ ដាក់បណ្តាសារនោះទេ។

ពិតណាស់ ប៉ូលិសល្អ គឺនៅតែល្អ ខណៈប៉ូលិសខូច គឺនៅតែខូច។ ជាក់ស្តែង វីដេអូថ្មីមួយ បានធ្វើឲ្យមហាជន សម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈឃើញប៉ូលិសចរាចរម្នាក់ បានចេញ «ចរយាត្រា» តែឯង ជិះម៉ូតូដេញចាប់រថយន្តគូស្នេហ៍មួយគូ ក្រោយពិនិត្យឃើញអត់ពាក់ខ្សែក្រវាត់ ខណៈបើកបរនាវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺ។

តាមរយៈវីដេអូ បានបង្ហាញប៉ូលិសម្នាក់ បានជិះម៉ូតូស្របទន្ទឹមឡាន និងបើកហួសកាក់ខាងមុខ ដើម្បីព្យាយាមឃាត់ឈប់។ ទោះជាយ៉ាងណា ដោយសារនារីនោះខ្លាំងដែរ អត់ឈប់រថយន្ត ហើយលើកកាមេរ៉ាថតបណ្តើរ និងនិយាយទាំងក្នុងចិត្តក្តៅក្រហាយ សួរថា «ពូ! កើតអីមែន? ពូ! ពូឯងឃាត់ខ្ញុំអីគេ?» នៅពេលនោះ ប៉ូលិសរូបនោះ បានឆ្លើយថា «មកសួរ ព្រោះអត់ពាក់ខ្សែក្រវាត់ហ្នឹងណា៎!»។

ភ្លាមៗនោះ នារីនោះ ក៏បានប្រតិកម្មទៅវិញថា «អ្ហឺ! ខ្សែក្រវាត់ពេលយប់ មានអីត្រូវពាក់» ។ តែអ្វីដែលហួសចិត្ត និងគួរឲ្យអស់សំណើចខ្លាំងនោះ គឺបន្ទាប់គ្មានពាក្យអ្វីតបត ស្រាប់តែប៉ូលិសរូបនោះ បានស្នើសុំអង្វរវិញថា៖ «លុបវីដេអូបានអត់ សម្រួលបានអត់? » តែនៅពេលនារីនោះតបទៅវិញថា «អត់លុប អត់សម្រួល!» ក៏បានសម្រេចចិត្តជិះម៉ូតូចាកចេញយ៉ាងលឿនតែម្តង។

ក្រេាយឃើញហួសចិត្តខ្លាំងពេក មហាជនដែលបានដាក់ឲ្យកប់ៗថា៖ «អត់ ដេក អត់ ពួន ទេ យ៉ាង, ប្លន់ថ្ងៃមិនអស់ចិត្ត ឆ្លៀតប្លន់យប់ទៀត»។ តែក្នុងនោះ មហាជនមួយចំនួន ក៏បានស្តីបន្ទោសដល់គូស្នេហ៍នេះផងដែរថា «អត់ពាក់ខ្សែក្រវាត់ យើងល្មើសហើយ ពាក់ខ្សែក្រវាត់ មិនគិតរឿងថ្ងៃ យប់នោះទេ ពាក់ទៅដើម្បីសុវត្ថិភាពអាយុជីវិតរបស់យើងប៉ុណ្ណោះ»។

ទោះជាយ៉ាងណា រឿងជិះម៉ូតូដេញចាប់អត់ពាក់ខ្សែក្រវាត់ដ៏ចម្លែកបែបនេះ អ្នកលេងម្នាក់ក៏បានណែនាំថា៖ «កុំឈប់អញ្ចឹងល្អហើយ ម៉ោង 3:00 ទៀបភ្លឺហើយ បើប៉ូលីស គេដេកអស់ហើយថ្មើរហ្នឹងនោះ តែនេះគេហៅថាជនស៊ីវិលបន្លំខ្លួនធ្វើសមត្ថកិច្ច ប្រយ័ត្នផងបងប្អូន!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×