Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរសើរ​ទឹកចិត្ត​បុរស​ម្នា​ក់! លោ.ត​ចុះ​ទឹក​មិន​ស្ទាក់ស្ទើរ ដើម្បី​ជួយ​សង្រ្គោះ​មនុស្ស​ប្រុសស្រី៣នាក់ បន្ទាប់​បើករថយន្ត​ធ្លាក់​ចូល​បឹង

spot_img

បុរសបានទទួលនូវការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីបានលោតចូលក្នុងទឹកបឹង ដោយមិនគិតពីគ្រោះថ្នាក់ខ្លួនឯង ដើម្បីជួយសង្គ្រោះមនុស្សប្រុសស្រីចំនួន ៣ នាក់ បន្ទាប់ពីរថយន្ត Perodua Myvi របស់ពួកគេ បានរអិលធ្លាក់ចូលក្នុងទឹកបឹង នៅ Jalan Bukit Pasir រដ្ឋ Johor ប្រទេសម៉ាឡេស៊ី។

នៅក្នុងបទសម្ភាសន៍ជាមួយ Berita Harian លោក Suzaini Mohd Sadali បាននិយាយថា គាត់កំពុងបើកឡានជុំវិញតំបន់ Tasik Merdeka ហើយនៅពេលនោះគាត់ក៏បានឃើញរថយន្តនៅពីមុខគាត់ រអិលធ្លាក់ចូលទៅក្នុងបឹងតែម្តង។

លោក​បាន​បន្ត​ថា​៖ «​បន្ទាប់​មក ​ខ្ញុំ​បាន​ឈប់​រថយន្ត ហើយ​ឃើញ​ស្ត្រី​២​នាក់នៅក្នុងរថយន្ត ម្នាក់​នៅ​ក្បែរ​កៅអី​អ្នក​បើក​បរ និង​ម្នាក់​ទៀត​នៅ​កៅអី​ក្រោយ ​បាន​តោង​ជាប់​នឹង​តួ​រថយន្ត ខណៈ​កំពុង​យំ។ អ្នកបើកបរ​រថយន្ត​ជា​បុរស ហើយ​គាត់​បាន​ឃើញ​ខ្ញុំ គាត់​ស្រែក​ឲ្យ​ជួយផង ខ្ញុំ​ក៏​ស្ទុះ​ទៅ​ដោយ​មិន​ស្ទាក់​ស្ទើរ ព្រោះ​ខ្ញុំ​មិន​អាច​ទុក​ពួក​គេ​នៅ​ទី​នោះ​បែប​នេះ​បានទេ»។

Suzaini បាននិយាយថា គាត់អាចនាំយកបុរសរងគ្រោះទៅមាត់បឹង មុនពេលបុរស ២ នាក់ផ្សេងទៀត មកជួយសង្រ្គោះនារី ២ នាក់ ដោយទាញពួកគេទៅច្រាំងបឹងដោយសុវត្ថិភាព។

គាត់បានសម្តែងក្តីរំភើបថា «ខ្ញុំ​ពិតជាត្រេកអរណាស់​ ដែល​ជន​រង​គ្រោះ​ទាំង​អស់ ​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​លង់​ទឹក។ នេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ។ ខ្ញុំចេះហែលទឹក ប៉ុន្តែខ្ញុំមិននឹកស្មានថាបឹងនេះជ្រៅខ្លាំងទេ ហើយប្រសិនបើជនរងគ្រោះមិនត្រូវបានជួយសង្គ្រោះទាន់ពេលទេ ពួកគេប្រហែលជាលង់ទឹកស្លាប់ហើយ»។

ជាមួយគ្នានេះ លោក Ismail Dollah អធិការនគរបាលស្រុក Batu Pahat បាននិយាយថា ហេតុការណ៍នេះ លោកទទួលបានសេចក្តីរាយការណ៍ពីសាធារណជន នៅម៉ោង ១ និង ៣០ នាទី រសៀល។

លោក​ Dollah និយាយ​ថា ការ​ស៊ើប​អង្កេត​បឋម ​បាន​រក​ឃើញ​ថា ​បុរស​ម្នាក់ និង​មិត្ត​ស្រី​២​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត ចាកចេញ​ពី​ Tongkang Pechah ទៅកាន់ Batu Pahat។

លោក Dollah ក៏​បានបញ្ជាក់​ឲ្យដឹងថា​ បុរស​អ្នកបើកបរ​បាន​បាត់បង់​ម្ចាស់ការ ហើយ​រថយន្ត​ក៏បាន​រអិល​ធ្លាក់​ចូល​បឹង​ខាង​ស្តាំ​ផ្លូវ ប៉ុន្តែ​ដោយ​មានការ​ជួយ​ពី​ប្រជាពលរដ្ឋ ទើប​ជន​រង​គ្រោះ​ទាំង​៣​នាក់ ​រួចផុតពីគ្រោះថ្នាក់ ​មុន​ពេល​រថយន្ត​បាន​លិច។ ជន​រង​គ្រោះ​ទាំង​អស់​មាន​អាយុ​ចន្លោះ​ពី ២៥ ទៅ ២៨ ឆ្នាំ មិន​មានអ្នកណាម្នាក់​រងរបួស​អ្វីនោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×