Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! គ្រាន់តែ​តុបតែង​ជា «កូនក្រមុំ» ស្រាប់តែ​សាលា​ចោទប្រកាន់​ជា​រឿង​ខុស​ឆ្គង ព្រោះ​ធ្វើឲ្យ​យល់​ច្រឡំ​ថា…

spot_img

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ផុសមួយបានរីករាលដាល ដោយមានការ​ចែក​រំលែក​ដល់​ទៅ​ជាង១​ម៉ឺន​ដង បង្ហាញយុវតីសិស្សសាលាម្នាក់ ដែលត្រូវ​សាលា​របស់នាង ចោទ​ប្រកាន់​ពី​បទ​ស្លៀក​ពាក់​កូនក្រមុំ ​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​សាលា និង​អាចប្រឈមមុខ​ការ​ផ្ដន្ទាទោស​ទៀតផង។

រឿង​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា នៅ​ពេល​ហ្វេស​ប៊ុក what is good ? បានផុសរូបថត​របស់ Nong Aor ដែល​បានតុងតែងខ្លួនជាកូនក្រមុំ​ សម្រាប់ឈុតអាពាហ៍ពិពាហ៍ពេល​ព្រឹក ដោយភ្ជាប់រូបថតប្រៀបធៀប២សន្លឹក ​មុន និង​ក្រោយ​ផាត់មុខ ហើយលទ្ធផល​គឺ​ខុស​គ្នា​យ៉ាង​ច្បាស់។ ទោះ​បី​ជា​មុខ​ដើម​ស្អាត​រួច​ទៅ​ហើយ ប៉ុន្តែ​ពេល​បន្ថែម​គ្រឿង​សម្អាង​ ​គឺ​ស្អាតខ្លាំងតែម្តង។

ជាការពិត គឺ Nong Aor កំពុងសិក្សានៅវិទ្យាល័យ។ ប៉ុន្តែ នៅពេល​បុគ្គលិក​សាលា​​បាន​ឃើញ​រូបភាព​ដូច​ខាង​លើបែបនេះ ក៏​បាន​ចោទ​ថា Nong Aor ដែលទទួល​ការងារ​ជា​តារា​ម៉ូដែល​តុបតែង​ខ្លួន​កូនក្រមុំ ធ្វើ​ឲ្យ​មនុស្ស​គិត​ថា Nong Aor រៀបការ​ ហើយ​បំពាន​ច្បាប់​សាលា។ ទោះជាយ៉ាងណា Nong Aor បានចុះហត្ថលេខាទទួលខុសត្រូវចំពោះការចោទប្រកាន់នេះ ដោយបាននិយាយថា «ខ្ញុំបានតុបតែងខ្លួនលើសម្លៀកបំពាក់កូនក្រមុំមែន ហើយសាលាយល់ច្រឡំថា ខ្ញុំបានរៀបការ ទោះបីជាការបង្ហោះពីខាងដើមបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំគឺជាតារាម៉ូដែល។

ក្រោយមក នៅលើទំព័រហ្វេសប៊ុករបស់ជាងសាឡនម្នាក់ ​បាន​បង្ហោះ​រឿង​នេះ​ដោយបាន​បញ្ជាក់​ថា Nong Aor ជា​ប្អូន​ស្រី​របស់​ខ្លួន​ហូប​បាយ​រួម​ឆ្នាំង​តែ​មួយ ហើយ​សំខាន់ គឺ​នាង​មិន​បាន​រៀបការ​ទេ នាង​គ្រាន់​តែ​ជា​តារា​ម៉ូដែល​ក្នុង​ហាង​ប៉ុណ្ណោះ។ ហើយបើគ្រាន់តែ​បង្ហាញម៉ូត​ពី​ហាង ​តើ​ខុស​ច្បាប់​សាលាដែរមែនទេ?។

ទន្ទឹមនឹងនោះ ក៏មានអ្នករិះគន់សាលាថា សូមអានការបកស្រាយពាក្យ «គំរូកូនក្រមុំពេលព្រឹក» មានន័យថាជា គំរូ មិនមែន «កូនក្រមុំ» ទេ តើសាលាអាចបង្រៀនកូនសិស្សឲ្យមានគុណភាពបានដូចនេះទេ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×