Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​ដូន​ចាស់​ស្លៀក​ពា​ក់ស ដើរ​ឆ្លងផ្លូវ​ទាំង​កណ្តាល​អាធ្រា​ត្រ ស្មានថា​ជា​ខ្មោ.ច បើកឡាន​ស្ទើរ​គេច​មិន​ផុត តែ​ចុងក្រោយ ទទួល​ដំណឹង​ដ៏​គួរឲ្យ​សង្វេគ

spot_img

កាលពីពេលថ្មីៗនេះ ម្ចាស់គណនី TikTok មួយឈ្មោះ «golfcarts3» បានបង្ហោះឃ្លីបមួយ បង្ហាញបុរសម្នាក់ភ័យស្ទើរលោះព្រលឹង ខណៈកំពុងបើកឡានសុខៗ ស្រាប់តែប្រទះឃើញដូនចាស់ម្នាក់ស្លៀកពាក់ស ដើរកាន់ឈើច្រត់កាត់ពីមុខឡានទាំងកណ្តាលអាធ្រាត្រ ដោយគិតថាប្រាកដជាខ្មោចតែម្តង។

ជាក់ស្តែង បុរសឈ្មោះ Jetsada Yotthong អាយុ​ ៣៧​ ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ស៊ី​សាកេត និង​មាន​មុខរបរ​ជាអាជីវករ​លក់​បន្លែ​តាម​បណ្តា​ខេត្ត​នានា បានបង្ហើបរឿងរ៉ាវដ៏ព្រឺសម្បុរនេះ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឲ្យដឹងថា គាត់​បើកឡាន​ទៅដឹកបន្លែ​នៅ​កូ​រ៉ាត់ ​ទាំង​កណ្តាល​អធ្រាត្រ ឆ្លង​កាត់​ផ្លូវ​លេខ​២៤ ឃុំ​បាណន់ ស្រុក​ប្រាសាទ ខេត្តសុរិន្ទ ដែលជាផ្លូវសំខាន់មួយមានរថយន្តដឹកទំនិញធ្វើដំណើរទៅមក។ ប៉ុន្តែ មកដល់ចំណុចមួយ គាត់ស្រាប់តែជួបរឿងដ៏រន្ធត់ ខណៈឃើញស្ត្រីចំណាស់ម្នាក់ស្លៀកពាក់ស ដើរកាន់ឈើច្រត់ឆ្លងកាត់មុខឡានរបស់គាត់។ ភ្លាមៗនោះ គាត់ពិតជាស្រឡាំងកាំង ព្រឺសម្បុរ ស្ទើរតែបើកឡានដឹកម្ទេសស្រស់ទម្ងន់២តោនគេចមិនផុត ប៉ុន្តែសំណាងល្អ ដែលគាត់មិនបាត់បង់ម្ចាស់ការ។

Jetsada បន្តថា «ខណៈពេលនោះ ខ្ញុំជឿថាប្រាកដជាខ្មោចតែម្តង មិនមែនមនុស្សទេ ព្រោះពេលខ្ញុំជួបប្រទះស្រ្តីចំណាស់នោះ គឺឃើញតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ហើយម្យ៉ាងវិញទៀត ដោយសារខ្ញុំជាមនុស្សខ្លាចខ្មោច ដូច្នេះ ខ្ញុំមិនហ៊ានឈប់ឡាន ដែលសូម្បីមិនហ៊ានមើលកញ្ចក់មើលក្រោយទៀតផង»។

តែទោះជាយ៉ាងណា អ្វីដែលមិននឹកស្មានដល់នោះ គឺព្រឹកថ្ងៃទី១៧ ខែមករា ស្រាប់តែមានសេចក្តីរាយការណ៍ថា មានការប្រទះឃើញសពស្រ្តីចំណាស់ម្នាក់ ត្រូវរថយន្តបុកស្លាប់គួរឲ្យអាសូរ នៅចំណុចផ្លូវលេខ ២៤ ពោលគឺនៅក្បែរទីតាំងដែលលោក Jetsada Yotthong បានជួបប្រទះស្ទើរតែបើករថយន្តបុកកាលពីប៉ុន្មានម៉ោងមុន។ បើតាមលោក Jetsada បាននិយាយថា ដូនចាស់នោះអាចទំនងត្រូវរថយន្តកង់១០ បើកពីខាងក្រោយគាត់បុកតែម្តង។

ដោយឡែក បើតាមចៅស្រីដូនចាស់រងគ្រោះឈ្មោះ Virawan អាយុ ២៣ ឆ្នាំ បានប្រាប់ឲ្យដឹងថា លោកយាយរបស់នាង មានជំងឺភ្លេចភ្លាំង ដោយគាត់តែងតែដើរចេញពីផ្ទះទៅវាលស្រែ ស្ទើរគ្រប់ពេលមិនថាយប់ ឬថ្ងៃនោះទេ ហើយគ្រួសារក៏តាមរកឃើញ និងនាំយកមកវិញផងដែរ។ ប៉ុន្តែ ចុងក្រោយនេះ កូនចៅដើររកមិនឃើញ គាត់ក៏ត្រូវអស់ជីវិតនៅលើដងផ្លូវបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×