Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម បង្ហាញបំណងចង់ឱ្យកូនស្រី ខាត់ ចំរើន ចូលសិល្ប:តាមរយ:ការប្រឡងបវរកញ្ញា

spot_img

ភ្នំពេញ ៖ ក្រោយមរណៈភាពរបស់លោក ខាត់ ចំរើន កូនៗទាំងអស់របស់លោកត្រូវបានទទួលការមើលថែពីអ្នកនាង ខាត់ សុឃីម ដែលជាបង ក្នុងពេលដែលកូនៗរបស់លោកកំពុងតែចម្រើនវ័យកាន់តែធំ និងមានការផ្ទង់ផ្តើមឲ្យប្រឡូកក្នុងអាជីពសិល្បៈដូចជារូបលោកផងដែរ។

កាន់តែពិសេសថែមទៀតនោះអ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញពីគោលបំណងធំមួយសម្រាប់កូនស្រីរបស់លោក ខាត់ ចំរើន ដោយនៅក្នុងនោះអ្នកនាងចង់ឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការត្រៀមខ្លួនចូលរួមប្រកួតប្រជែងបវរកញ្ញានាពេលអនាគត។

ជាមួយនឹងការបង្ហាញរូបភាពកូនស្រីលោក ខាត់ ចំរើន ដែលមានមុខមាត់ស្រស់សោភាតាមបណ្តាញសង្គមហ្វេសប៊ុកអ្នកនាង ខាត់ សុឃីម បានភ្ជាប់ជាមួយនឹងសំណេរថា កូនស្រី របស់ ខាត់ចំរើន ពេលធំអាចឈានចូលប្រលងបវកញ្ញបានទេមើលទៅ បងប្អូនគិតលេងៗត្រេមុខកូនខ្មែរ អាយុ១៣ឆ្នាំ កំពស់ 158ហើយ អ៊ំចង់ឲ្យ ចាស្មីន ធំឡើងចូលក្នុងវិស័យ១នេះ ។
ការបង្ហាញនូវគោលបំណងខាងលើនេះ ត្រូវបានមហាជនជាច្រើនបានចូលរួមសម្តែងការគាំទ្រ និងសាទរ ខណះពេលដែលពួកគេក៏បានជូនពរអ្នកនាង ខាត់ សុឃីម បានសម្រេចនូវគោលបំណងនេះនាពេលអនាគតផងដែរ។

គួររំលឹកថា តារាកំប្លែងចម្រៀង លោកខាត់ ចំរើន ជាប្អូនប្រុសបង្កើតអ្នកនាងខាត់ សុឃីម បានទទួលមរណភាពនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីលោកបានពើប្រទះនូវជំងឺជាច្រើនមុខ។

តារាកំប្លែង និងជាអ្នកចម្រៀងខាត់ចំ រើន បានទទួលប្រជាប្រិយភាពនិងការចាប់អារម្មណ៍ក៍ដូចជាមានភាពល្បីល្បាញ ក្នុងប្រទេសជាខ្លាំងបន្ទាប់ពីបានចូលក្នុងសិល្បៈ ដោយសារតែលោកតែងតែផ្ដល់នូវ ភាពសប្បាយរីករាយ និងស្នាមញញឹមដល់បងប្អូនខ្មែរជាច្រើនកន្លងមក។
លោកខាត់ ចំរើន បានរៀបការមានគ្រួសារ រយៈ ពេល១៧ឆ្នាំមុននឹងលោកទទួលមរណភាព ដោយនៅក្នុងនោះលោកមានកូន៣នាក់ ស្រីម្នាក់ និងប្រុសពីរនាក់ ដោយកូនប្រុសទីមួយ ឈ្មោះ ខាត់ ចំរើន មង្គល អាយុ១៣ឆ្នាំ កូនទីស្រីពីរឈ្មោះ ខាត់ ចំរើន ចាស្មីន អាយុ ១២ឆ្នាំ និងកូនប្រុសពៅ ឈ្មោះ ខាត់ ចំរើន សុខវ៉ិចបុត្រ អាយុ៩ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ សំណាង Sv

spot_img
×