Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មាន​ហើ​យ! ទិញ​ទ្រុង​ថ្មី​មក​ដាក់​ឆ្កែ ក៏​សាកល្បង​ចូល​ទាំង​ប្តី​ទាំង​ប្រ​ពន្ធ តែ​មានឯណា លទ្ធផល​គឺថា…

spot_img

វីដេអូមួយ ដែលបង្ហាញប្តីប្រពន្ធ១គូ នៅសហរដ្ឋអាមេរិក ជាប់ក្នុងទ្រុងឆ្កែទាំងពីរនាក់ បានកំពុងរីករាលដាលនៅលើ TikTok ជាមួយមតិ Comment សើចចំអក និងហួសចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើរណែតរាប់លាននាក់។

ប្តីប្រពន្ធវ័យក្មេងនោះ រស់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយបានជាប់គាំងក្នុងទ្រុងឆ្កែដោយចៃដន្យ ។ ក្នុងវីដេអូ គេបានលឺស្រ្តីជាប្រពន្ធ បានស្រែកទៅកាន់ប្តីដែលកំពុងជាប់ក្នុងទ្រុងឆ្កែថា “Jerry ខ្ញុំមិនអាចចេញក្រៅបានទេ!”។

សូមបញ្ជាក់ថា ប្តីប្រពន្ធ​នេះ​បាន​ទិញ​ទ្រុង​ឆ្កែ​ចំនួន៤ ហើយ​ដើម្បីចង់ដឹង​ថា​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត ​សម្រាប់​សត្វ​ចិញ្ចឹម​របស់​ពួក​គេដែលមានឈ្មោះ Cane, Corso និង Mal ពួកគេក៏បានចូលក្នុងទ្រុង។ ពិតណាស់ មិនយូរប៉ុន្មាន ស្ត្រីជាប្រពន្ធអាយុ ២៥ ឆ្នាំ នាង Stephanie បានលើកទឹកចិត្តប្តីរបស់នាងឱ្យចូលក្នុងទ្រុងមួយ ហើយនាងបន្ទាប់មក ក៏បានចូលទៅក្នុងទ្រុងមួយផ្សេងទៀត។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ចូលដល់ក្នុងទ្រុងរៀងៗខ្លួន ស្រាប់តែទ្វារត្រូវបានចាក់សោដោយចៃដន្យ ដែលធ្វើឲ្យពួកគេភ័យតក់ស្លុតយ៉ាងខ្លាំងតែម្តង។ ក្នុងស្ថានភាពដ៏អាសន្ននេះ គ្មានអ្នកណាម្នាក់នៅក្បែរពួកគេនោះទេ គឺមានតែសត្វរបស់ពួកគេ ព្រុសរកជំនួយជួយម្ចាស់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា បន្ទាប់ពីជាប់នៅក្នុងនោះអស់មួយសន្ទុះ ប្តីរបស់ Stephanie ក៏បាននឹកវិធីសាស្រ្តមួយនេះ ដោយរំកិលទ្រុងរហូតដល់មុខទ្រុងប្រពន្ធ ហើយបើកទ្វារឲ្យប្រពន្ធចេញមុន។

វីដេអូទី១ ដែលបានចែករំលែកនៅថ្ងៃទី១០ ខែមករា ទទួលបានការចូលមើលជាង ១.៦ លានដង ខណៈវីដេអូទី២លើសពី ១៣ លាន ដង។ តែទន្ទឹមនឹងហេតុការណ៍ដ៏ហួសចិត្តនេះ អ្នកលេងបណ្តាញសង្គម ក៏បានបញ្ចេញមតិថា៖ «នេះចាត់ទុកថាជាសំណាងហើយ ដែលបុរសជាប្ដីអាចរកវិធីសាស្ដ្រ ដើម្បីរំដោះខ្លួនបាន ចុះប្រសិនបើស្ដ្រីជាប្រពន្ធនៅផ្ទះតែម្នាក់ឯង ហើយសាកល្បងធ្វើបែបនេះ តើនឹងមានអ្វីកើតឡើងចំពោះនាង?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@stephanieiferrari "Alexa call the neighbors" 📞 🏠🏠 use code KANE for $$ off your next embarrassing phone call #dogsofttiktok #malinois #canecorso #impactdogcrates #dogcrate ♬ original sound – Stephanie
@stephanieiferrari Replying to @ashleybreayoung putting our last name to work. He zoomed right out and unlocked us from the crates #impactdogcrates #dogcrate #multidoghousehold #doghumor ♬ original sound – Stephanie
spot_img
×