Wednesday, March 29, 2023

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងការ ចាប់បង្ខំា.ងស្ត្រីរងគ្រោះចិនដូចគ្នា ដើម្បីជំរិតទារប្រាក់

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ បុរសជាប់ចោទជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ០៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ចាប់បង្ខាំ.ងមនុស្សដោយខុសច្បាប់ ដើម្បីជំនិតទារប្រាក់ពីនារីរងគ្រោះជនជាតិចិន ចំនួន ០២នាក់ ប្រព្រឹត្តនៅ ផ្ទះលេខ៤១ ផ្លូវលេខ៣៨០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០២០។

លោក យូ ប៊ុនឡេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ TIAN XUEL ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១៩ ខែ មិនា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគាកំណត់ ៦ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ: ” ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ” តាមមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, កម្លាំងសមត្ថកិច្ចនគរបាល បានជួយសង្គ្រោះ ជនរង ចំនួន ២ នាក់ ពីក្នុងបន្ទប់ផ្ទះជួលរបស់ ជនជាប់ចោទ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២