Wednesday, March 29, 2023

ត្រាក់ទ័រគូប៊ូតា ភ្ជួរឈូសឆាយដីប៉ះជាន់មីនតោន បង្កផ្ទុះខូចខាតទាំងស្រុង បង្កឲ្យមនុស្សម្នាក់រងរបួសធ្ងន់

spot_img

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា មនុស្សម្នាក់រងរបួសធ្ងន់ ក្នុងករណីត្រាក់គូប៊ូតាមួយគ្រឿង ភ្ជួរឈូសឆាយដីប៉ះជាន់មីនតោន បង្កផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១៧និង៤៥នាទី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីត្រាក់គូប៊ូតាមួយគ្រឿង ភ្ជួរឈូសឆាយដីប៉ះជាន់មីនតោន បង្កផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង និងធ្វើឱ្យអ្នកបើកបររងរបួសធ្ងន់។ សង្គ្រាមបានបញ្ចប់ ប៉ុន្តែសំណល់យុទ្ធសង្គ្រាមបន្តគំរាមកំហែងធ្វើឱ្យស្លា.ប់ និងរបួសជាហូរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២