Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំធ្វើ​ល្អ បែរជា​គ្រួសារ​យុវតី​ប៉ុនប៉ង​បញ្ច.ប់​ជីវិត ដោយសារ​ឪ​ពុក​ម្តា​យ​ប.ង្ខំ​រៀបការ ចោទប្រកាន់​បែបនេះ ទ្រាំ​ពុំ​បាន​ស្រី​ស្អាត​ម្ចាស់ហាង​ឆ្លើយ​តប​ផាំង​ៗ…

spot_img

ជឿថា ប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយ ដែលកាលពីវេលារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចផ្ទះមួយកន្លែង ក្នុងបុរីពិភពថ្មីចំការដូង ស្ថិតនៅឃុំប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានយុវតីម្នាក់ឡើងលើដំបូលផ្ទះដែលខ្លួនស្នាក់នៅ ប៉ុនប៉ងបញ្ចប់ជីវិត ព្រោះតែតូចចិត្តនឹងក្រុមគ្រួសារបង្ខំឱ្យរៀបការ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ឈ្មោះ គឿន សុខកាន់ផានិត អាយុ ១៤ ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៨ និងមានទីលំនៅស្ថិតនៅក្នុងឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយដំបូងឡើយនាងត្រូវបានឪពុកម្ដាយបង្ខំឱ្យរៀបការ តែព្រោះចិត្តមិនទាន់ចង់រៀបការ នាងក៏សម្រេចចិត្តចិត្តរត់គេចចេញពីផ្ទះ មកសុំនារីដ៏ស្រស់ស្អាតជាម្ចាស់ហាងដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើ ស្នាក់នៅជាបណ្ដោះអាសន្ន។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលក្រុមគ្រួសារ សាច់ញាតិ មករកឃើញ យុវតីរូបនេះក៏បានឡើងលើដំបូលផ្ទះ ប៉ុនប៉ងលោតចុះសម្លាប់ខ្លួនតែម្តង។ ហើយទន្ទឹមនឹងនោះ គ្រួសាររបស់នាង ក៏បានរករឿងស្រែកខ្លាំងៗ ស្តីឲ្យរូបនាងជាម្ចាស់ហាង និងសូម្បីចោទប្រកាន់ថា ហាងរបស់នាងកំពុងតែបើកផ្ទះសំណាក់ និងថែមទាំងបានស្រែកដាក់ភ្ញៀវរបស់នាង ដែលកំពុងអង្គុយនៅក្នុងហាងទៀតផង។

ជាមួយនឹងទង្វើចោទប្រកាន់ផ្ទុយពីការពិតទាំងស្រុង និងគ្មានការដឹងគុណនេះ ស្រីស្អាតជាម្ចាស់ហាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Jenni Bii បានសរសេររៀបរាប់ទាំងក្តីឈឺចាប់យ៉ាងដូច្នេះថា៖ «ក្នុងករណីល្ងាចមិញ ប្អូនស្រីដែលបម្រុងនឹងលោតពីលើដំបូលផ្ទះបានមកសុំហាងនាងខ្ញុំស្នាក់នៅ ដោយក្តីអាណិតមេត្តា ខ្ញុំបានឱ្យស្នាក់នៅបណ្តោះអាសន្នបាន ៣ ថ្ងៃ»។

នាងបានរៀបរាប់បន្តថា៖ «បន្ទាប់ពីស្នាក់នៅបាន ៣ ថ្ងៃ ស្រាប់តែសាច់ញាតិខាងប្អូនស្រីមកដល់ហាងនាងខ្ញុំ ដោយមិនបានសុំការអនុញ្ញាតត្រឹមត្រូវនោះទេ តែមកដល់បែរជាមកចោទហាងនាងខ្ញុំ ដែលមិនអាចទទួលយកបានរាល់ពាក្យសម្តីដែលនិយាយមកកាន់រូបនាងខ្ញុំទាំងអស់នោះ និងថែមទាំងបានចោទប្រកាន់ថា ហាងនាងខ្ញុំបើកផ្ទះសំណាក់ទៀត។ លើសពីនោះក៏បានស្រែកខ្លាំងៗដាក់ភ្ញៀវដែលនៅក្នុងហាង ព្រមទាំងគម្រាម និងទះផងដែរ ហើយថែមទាំងបាននិយាយថា ចាប់ពិនិត្យទឹកនោមទៀត ដូចនេះក្នុងនាមនាងខ្ញុំជាម្ចាស់ហាងសូមច្រានចោលទាំងស្រុងលើករណីចោទទាំងអស់ពីសាច់ញាតិប្អូនស្រីដែលមិនមានក្រមសីលធម៌ ដែលនាំឱ្យខូចឈ្មោះហាងនាងខ្ញុំ ដោយពួកគាត់បានថតជាវីឌីអូពីហាង ព្រមទាំងថតរូបនាងខ្ញុំផងដែរ ដូចនេះករណីថត និងបង្ហោះរូបនាងខ្ញុំចេញជាធារណៈ នាងខ្ញុំនឹងដោះស្រាយតាមផ្លូវច្បាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×