Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តMazda លឿនគេចពីក្មេងទំនើងវា.យគ្នា ជ្រុលឡើងសួនផ្លូវបុកបង្គោលស្លាកសញ្ញា និងបង្គោលភ្លើងបា.ក់រាបដល់ដី

spot_img

ភ្នំពេញ ៖ រថយន្តMazdaមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានបួងចង្កូតគេចពីក្មេងទំនើង២ក្រុម វា.យប្រតាយប្រតប់គ្នានៅតាមដងផ្លូវ ក៏ជ្រុលឡើងសួនពុះចែកទ្រូងផ្លូវទៅបុ.កបង្គោលស្លាកសញ្ញា និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបាក់រាបដល់ដី សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ជាម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា ដំបូងរូបគាត់បានបើករថយន្តMazda ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BE-7694 បើកបរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញក្មេងទំនើង២ក្រុម កំពុងតែវា.យប្រតាយប្រតប់គ្នាពេញផ្លូវ ភ្លាមនោះដែរ រូបគាត់បានបួងចង្កូតគេចក៏ជ្រុលឡើងសួនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលស្លាកសញ្ញានិងបង្គោលភ្លើងបំភ្លឺផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ទាំង២ដើមរាបដល់ដី សំណាងល្អមិនមានបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សរងការ ខូចខាតតែបង្គោលស្លាកសញ្ញាមួយដើម និងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន មួយដើមតែប៉ុណ្ណោះ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img