Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡែនឌ័របើកលឿន ជ្រុលទៅបុករថយន្តម៉ាកអាលផាត ប៉ើងក្រឡាប់ផ្ងារជើង

spot_img

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តម៉ាកអាលផាត បើកឆ្លងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ ១១៣កែងនឹងផ្លូវ ២៨៨ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី ២នាក់ទៀតបានបើករថយន្តម៉ាកអាលផាតពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AY-4061បើកបរតាមបណ្ដោយផ្លូវ ១១៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏ត្រូវរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AH-5827 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៨ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្តម៉ាកអាលផាត ចំពាក់កណ្តាលចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកអាលផាតប៉ើងក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ ទៅដល់ម្ចាស់រថយន្តទាំងសងខាង ។ ចំណែកឯរថយន្តទាំង២គ្រឿងវិញ រងការខូចខាតយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាង ធ្វើការសម្រួលគ្នា។ ក្រោយពីស្រួលគ្នារួចដោយភាគីទាំងពីរមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញ ឲ្យចុះមកធ្វើការវាស់វែង យកទៅទាំង២គ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img