Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដាក់​បណ្តាសា​ឲ្យ «ក្រ១០០ជាតិ» ចំពោះ​អ្នក​ស៊ី​បោះ​សម្រាម​គ្មាន​របៀប​បែបនេះ…

spot_img

ពិតណាស់ បើទោះជាមានការហាមប្រាមយ៉ាងណា ក៏ប្រជាពលដ្ឋខ្មែររស់នៅឥតរបៀបមួយចំនួនតូច នៅតែបោះចោលសំរាមពាសវាលពាសកាលដដែល ជាពិសេសនៅតាមទីកន្លែងតំបន់ទេសចរតែម្តង ដោយមិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថានសោះឡើយ។

ដោយឡែក ក្រឡេកមើលរូបភាពទាំងនេះវិញ ពិតជាហួសចិត្ត និងគួរឲ្យស្អប់ខ្លាំងតែម្តង ចំពោះទង្វើបោះចោលសំរាមនៅលើឆ្នេរសមុទ្រក្រុងព្រះសីហនុ ពីសំណាក់ក្រុមអ្នកដើរលេងមួយក្តាប់តូច ក្នុងថ្ងៃចូលឆ្នាំចិន។ ឆ្លើយតបទៅនឹងទង្វើគ្មានគិតពីផលប៉ះពាល់ដល់បរិស្ថាននេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានដាក់បណ្តាសាធ្ងន់ៗយ៉ាងដូច្នេះថា៖ «ស៊ីបោះ​ របៀបនេះ​ សូមអោយ​ ក្រ​ ១០០ជាតិ​។ ថ្ងៃសែនចូលឆ្នាំចិន»។

ក្រោយពីបានឃើញបែបនេះ បងប្អូនប្រជាពលរដ្ឋខ្មែរជាអ្នកប្រើប្រាស់បណ្តាញសង្គម បានមានមតិដាក់ឲ្យធ្ងន់ៗបន្ថែមថា៖ «នេះមិនហៅថាស៊ីទេ គេហៅថាច្រំគ្មានរបៀបតែម្ដង ចូលឆ្នាំចិនមក ធ្វើចរឹកចឹង ឲ្យជាប់បណ្ដាសាចឹងចុះ, សូមថែម២០០ជាតិទៀត បានត្រូវ, និយាយមិ​នស្តាប់​ មានតែដាក់បណ្តាសា ខ្ញុំគាំទ្រ100%លោកពូ,…»។

តែជាមួយទង្វើរបស់មនុស្សគ្មានមាយាទនេះ អ្នកលេងដទៃ ក៏បានជួយផ្តល់ជាយោបល់មួយនេះថា៖ «ត្រូវសរសេរបំរាមដាក់អោយមើលឃើញ បើអង្គុយលេងតាមឆ្នេរហើយទុកសំរាមចោល ត្រូវផាកពិនយ័ចំនួយ ១លានរៀល (ឃើញបំរាមចឹងប្រហែលជាញញើតហើយ), គួរដាក់កាមេរ៉ា ព្រោះពលរដ្ឋមួយក្តាប់តូច ខ្វះសីលធម៌ក្នុងខ្លួនណាស់ អាងមានលុយ ស៊ីចុកបោះចោលគ្មានរបៀប អត់ស្គាល់អ្វីជាបរិស្ថានទេ ហើយបើរកមុខឃើញ គួរផាកពិន័យជាប្រាក់ ឬដាក់ពិន័យអោយដើរសំអាតឆ្នេរ៣ថ្ងៃ បានសមមុខ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×