Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​ទេ!? បាន​ល្បី ធឿន ធា​រ៉ា ភ្លេច​អស់​កាល​គ្រាក្រ​ក្រី ខណៈ​ប្រពន្ធ​បង្ហោះ​ទម្លា.យ​រឿង​ប្តី​មាន​អ្នកថ្មី មិន​ខ្វល់​សូម្បី​កូន​ដេ​ក​ឈឺ…

spot_img

មហាជន ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ បានស្គាល់ច្បាស់រួចហើយ ជើងខ្លាំងគុនខ្មែរ ធឿន​ សុធារ៉ា ដែលកំពុងសាងកេរ្តិ៍ឈ្មោះល្បីដល់ពិភពលោក គឺបន្ទាប់ពីបានផ្តួលកំពូលជើងខ្លាំងលំដាប់ប្រទេសថៃ សៃយុគ ក្នុងទឹកទី១ ក្នុងព្រឹត្តិការណ៍​ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។

ពិតណាស់ ក្រោយ ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់ពីថៃចាត់ទុកជាប្រវត្តិសាស្រ្តគុនខ្មែរ ឃើញថាប្រជាពលរដ្ឋ​កម្ពុជា មាន​ការ​អបអរសាទរ​ជា​ខ្លាំង ហើយក្នុងនោះ ក៏មានបុគ្គលល្បីៗមួយចំនួន បានឧបត្ថម្ភជាថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជាការលើកទឹកចិត្តដល់កីឡាកររូបនេះទៀតផង។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងថា កីឡាកររូបនេះ មានស្រីថ្មីជាកូនកាត់ថៃ ភ្លេចអស់ប្រពន្ធកូន ដែលធ្វើឲ្យអ្នកខ្លះខឹងខ្លាំងពេក ដល់ថ្នាក់ប្រកាសឈប់គាំទ្រទៀតផង។ នេះបើតាមតារាកំពូលទើស ម៉ៃ សុគន្ធ បានបង្ហោះថតជាច្រើនសន្លឹក ភ្ជាប់រូបផ្តិចមេដៃ និងស្គ្រីនសត ធឿន ធារ៉ា និងស្រីថ្មីនោះថតស្វ៊ីតជាមួយគ្នា ដែលមានហ្វេសប៊ុកឈ្មោះ Ah Nith រៀបរាប់ថា៖ «អោយតែល្បីគឺចឹងឯង ​ឈប់គាំទ្រហើយបានល្បី មានអ្នកថ្មីចោលអ្នកចាស់(ប្រពន្ធធ្លាប់កំសត់នឹងគ្នានៅថៃ)​កាលគ្រាក្រក្រី ស្រីល្អនោះនៅឯណា ?

បងល្បីឈ្មោះប្រហែលតារា បានលុយ បានឡូយ​ហ៊ឺហា បានដីឡូតិ៍ បងដាក់មេប្រូច ចោលប្រពន្ធចោលកូនស្រី​កម្សត់​កម្រជាមួយគ្នា ទៅ​ជាមួយស្រីថ្មី​ ចប់ដោយគ្មានវាចា ប្អូនធារ៉ាអើយ​ស៊ូៗ ម៉ីម៉ី ដើម្បីអនាគតខ្លួនឯងហើយនិងកូនស្រី»។

តើបើតាមពិនិត្យទៅលើហ្វេសប៊ុកប្រពន្ធ ធឿន ធារ៉ា ដែលគណនីហ្វេសប៊ុកឈ្មោះ ម៉ីម៉ី ធារ៉ា ដែលបានបង្ហោះសាររឿងប្តីមានស្រីជាបន្តបន្ទាប់ គឺបានកើតឡើងយូរហើយ ពោលគឺតាំងពីអំឡុងឆ្នាំ២០១៩ មកម្ល៉េះ។ ជាក់ស្តែង គណនីហ្វេសប៊ុកមួយឈ្មោះ លី ស្រីតៃ បានឲ្យប្រាប់ឲ្យដឹងមិនដឹងជាការពិត ឬយ៉ាងណាថា «រឿងនេះកើតយូរណាស់ហើយ តែប្រពន្ធអត់ឱន តែពេលទៅថៃហ្វាយ យកស្រីនោះទៅជាមួយ។ លុយបានពីថាយហ្វាយជាង 7 ម៉ឺនដុល្លារ ឱ្យស្រីទាំងអស់»។

ទោះជាយ៉ាងណា រឿងរ៉ាវនេះថា តើទើបកើតឡើងសារជាថ្មីពិត ឬមិនពិតនោះ គឺមានតែសម៉ីខ្លួនកីឡាករ ធឿន ធារ៉ា ចេញមុខបកស្រាយប៉ុណ្ណោះ ទើបដឹងច្បាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×