Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេនៗចង់បាន តារាសម្តែង មាន សូនីតា ចូលប្រកួត Miss Universe Cambodia 2023 នឹងធ្វើឱ្យកក្រើកវេទិកា

spot_img

ភ្នំពេញ ៖ តារាសម្តែង មាន សូនីតា ត្រូវបានប្រភពជាច្រើនទម្លាយឱ្យដឹងថា នាងមានគម្រោងធ្វើជាបេក្ខភាពប្រកួតប្រជែងក្នុងកម្មវិធី Miss Universe Cambodia 2023 នេះ ហើយក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ ព្រោះថា មាន សូនីតា ស្អាតក៏ស្អាត ឆ្លាតឈ្លាសវៃ មានទេពកោសល្យ ច្បាស់ជានឹងធ្វើឱ្យវិស័យប្រកួតសម្រស់ កក្រើកពេញវេទិកាប្រឡង។

អ្វីដែលគេមើលឃើញ អតីតម្ចាស់មកុដមួយចំនួនក៏បានងាកមកដាក់ពាក្យប្រកួតសាជាថ្មី លើវេទិកាប្រឡងបវរកញ្ញា, ប៉ុន្តែពេលនេះ នៅពេលលេចឮថា តារាខ្ពស់ស្រឡូន ស្រស់ស្អាត មាន សូនីតា ចង់ប្រកួតដែរនោះ អ្នកគាំទ្រជាច្រើនបានជំរុញឲ្យនាងចុះឈ្មោះធ្វើជាបេក្ខភាពតែម្ដង។

ការណ៍ដែលភ្ញាក់ផ្អើលថា មាន សូនីតា ចង់ចូលប្រឡងក្នុងកម្មវិធី Miss Universe Cambodia 2023 នោះ គឺព្រោះតែគេឃើញនាងបានគ្រងឈុតសម្លៀកបំពាក់បែបរ៉ូបសមោសរបំពាក់មកុដ… ដូច្នេះ ធ្វើឲ្យគេកើតចម្ងល់ថា តើនាងពិតជាបានត្រៀមរឿងហ្នឹងមែនឬយ៉ាងណា? ម្ល៉ោះហើយបណ្តាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងចង់ឱ្យតារាសម្តែងដ៍ស្រស់ផូរផង់មួយនេះ ទទួលយកឱកាសសាកល្បងសម្រាប់រដូវកាលថ្មីក្នុងកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២៣។

បណ្ដាអ្នកគាំទ្របានលើកឡើងថា តារាសម្ដែង មាន សូនីតា ពិតជាស័ក្ដិសមសម្រាប់ឱកាសដាក់ពាក្យចូលរួមកម្មវិធីនេះណាស់ ព្រោះនាងពោរពេញដោយបទពិសោធន៍ច្រើនពីវិស័យសិល្បៈ មិនថា ការដើរម៉ូដ ការតុបតែងកាយ គឺនាងច្នៃប្លែកៗល្អ អាចបត់បែនបានយ៉ាងរលូន។

យ៉ាងណាមិញ នេះគ្រាន់តែជាចិត្តចង់បាន របស់ ហ្វេនៗតែប៉ុណ្ណោះ ហើយក៏មិនដឹងថា តារាសម្តែងដ៏លេចធ្លោ មាន សូនីតា ចង់ចូលរួមប្រកួតដែរ ឬយ៉ាងណានោះទេ? ឯការថតបង្ហាញ សម្លៀកបំពាក់ឈុតសមោសរ ពាក់មកុដនោះ អាចជាការទាក់ទាញ នូវភាពចាប់អារម្មណ៍មួយ ដល់អ្នកគាំទ្រ ព្រោះ មាន សូនីតា ក៏សម្បូរតិចនិចច្រើន ច្នៃភាពប្លែកៗ នៅក្នុងវិស័យសិល្បៈ គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×