Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកតំណែងប្រធានមន្ទីរផែនការខេត្តរតនគិរី បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ

spot_img

ភ្នំពេញៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ លោកខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានផ្ទេរមកបម្រើការងារនៅទីស្តីការក្រសួងផែនការ ដោយចាត់ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ប្រជាជន និងការអភិវឌ្ឍ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
លោកខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទដាក់ពាក្យប្តឹងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយកិបកេហថវិការដ្ឋ។

អំពើពុករលួយរបស់ប្រធានមន្ទីរផែនការខេត្តរតនគិរី នៅក្នុងអង្គភាពតាំងពីឡើងជាប្រធានមករហូតដល់ពេលបច្ចុប្បន្នដែលមានដូចខាងក្រោម៖

I.មិនឱ្យមន្ត្រីមកធ្វើការដោយសន្យារក្សាក្របខ័ណ្ឌជូន ចំណែកប្រាក់ខែគាត់ជាអ្នកយកមន្ត្រីដែល មិនបានមកធ្វើការដូចជា ១.ឈ្មោះលោកស្រី យន់ ធីតា ២.លោក ជឹម សុផាត ៣.លោក សាន គឹមទីន ៤.លោក ណុប សុធារ៉ ៥.លោក ម៉ិញ ម៉ូសេ ៦.លោកស្រី អូ ចាន់ដា ៧.លោក ធន មេតា ៨.លោកសី សាយ កញ្ញា ៩.លោក រ៉ន ពៅ ១០.កញ្ញា ផង់ កល្យាណ ១១.លោក ហ៊ឹម រតនា និង១២ដែលជាមន្ត្រី កិច្ចសន្យាកញ្ញា សេងហៃ មិនដែលមកធ្វើការទេព្រោះរៀននៅភ្នំពេញ មន្ត្រីដែលមានឈ្មោះខាងលើ តាំងពីមានឈ្មោះចូលមកបម្រើការងារមកមិនដែលឃើញមកធ្វើការទេ អ្នកខ្លះទៀតរហូតទាល់តែផ្ទេរចេញ មួយវិញទៀតពេលដែលអធិការកិច្ចឬសវនកម្មនានាដែលចុះមក គេធ្វើលិខិតសុំច្បាប់ឱ្យអ្នកទាំងនោះដើម្បី បន្លំភ្នែកគេ។អ្នកដែលទទួលប្រាក់ខែពីមន្ត្រីគឺ លោក ខេង វុទ្ធី តួនាទីជាប្រធានមន្ទីរ លោក មេក ខុម តួនាទី ជាប្រធានការិយាល័យរដ្ឋបាលនិងលោកស្រី បួខាវ បូព៌ា លោកស្រី ឈន ដាវី និងបក្សពួក។

II.ការបង្កកប្រាក់ខែ ច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ សូម សម្ដេច ជួយពិនិត្យ បេឡាសាច់ប្រាក់នៅក្នុងធនាគារនិងនៅក្នុងមន្ទីរផង។

III.ប្រាក់បេសកកម្ម ទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បី ដកលុយយកមកឱ្យខ្លួនអស់រយៈពេលចំនួនពីរបីឆ្នាំមកហើយ។ក្រោយមក អនុប្រធានមន្ទីរលែងឱ្យដាក់ ឈ្មោះរបស់ពួកគាត់ បន្ទាប់មកលោកប្រធានមន្ទីរ បានហៅមន្ត្រីមកនិយាយ ដោយសុំដាក់ឈ្មោះមន្ត្រីវិញ ការដាក់មានចំនួនច្រើននាក់ក្នុងមួយលើកៗហើយកលិខិតអញ្ជើញរបស់ក្រសួងនានា ដែលកំណត់ចំនួន មន្ត្រីចូលរួម ដោយដាក់លើសចំនួនកំណត់ សូម្បីតែកូនរបស់គាត់ដែលជាមន្ត្រីកិច្ចសន្យា មិនដែលមកធ្វើ ការផងក៏មានបេសកកម្មដែរ ចំណែកអ្នកមានឈ្មោះវិញចុះបេសកកម្មហើយពេលបានលុយហៅមកជុំគ្នាដើម្បីកាត់លុយគ្រប់គ្នា ដោយដកភាគរយរត់ឯកសារ។និយាយទៅបើទៅពីរនាក់ត្រូវកាត់លុយម្នាក់ចេញ សម្រាប់ប្រាក់បេសកកម្មនេះនៅពេលគាត់ទៅ យកប្រេងហើយទូទាត់សោហ៊ុយដឹកជញ្ជូនទៀតគឺពីរជាន់ ទៅហើយ ហើយទៅតែម្នាក់ឯងទេ ពុំដែលឱ្យអនុប្រធានមន្ទីរណាទៅឡើយ ទៅតែខ្លួនឯងនិងបក្សពួកតែប៉ុណ្ណោះ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ
(សូមអានពាក្យប្តឹង)

spot_img
×